Neymar ជួយប្រេស៊ីលផ្តួលកូឡុំប៊ី ខណៈអាហ្សង់ទីន វាយបកតាមស្មើវ៉េណេស៊ុយអេឡា(មានវិដេអូ)

ខ្សែប្រយុទ្ធ Neymar បានរកគ្រាប់បាល់ឈ្នះ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានផ្តួលក្រុមជម្រើសជាតិកូឡុំប៊ី ២-១ ដើម្បីរក្សាការវិលទៅរកភាពខ្លាំងក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៨ កាលពីម្សិលមិញ។

Neymar-ft16

លទ្ធផលនេះធ្វើឲ្យ ប្រេស៊ីល ចាញ់មួយពិន្ទុ ពីក្រោមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ ដែលឈរកំពូលតារាង ក្រោយឈ្នះយ៉ាងលើសលុបលើក្រុម ប៉ារ៉ាហ្គាយ។

Neymar របស់ក្លិប Barcelona បានរកគ្រាប់បាល់បញ្ចូលទីនៅនាទី ទី៧៤ នៅកីឡដ្ឋាន Arena Amazonia ក្នុងទីក្រុង Manaus ក្រោយពីបានអូសបាល់កាត់ខ្សែការពារពីរនាក់។

ដោយឡែក ខ្សែការពារ Nicolas Otamendi បានរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត ខណៈក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្វើការវាយបកពីការដេញតាមពីក្រោយ ២-០ ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ប្រចាំតំបន់អាមេរិកខាងត្បូង។

Otamendi របស់ក្លិប Manchester City បានគ្រាប់បាល់បញ្ចូលទីនៅនាទី ទី៨៣ ក្រោយពីការទាត់បាល់ចេញពីជ្រុងរបស់ Angel Di Maria ដើម្បីបំពេញការវាយបកសម្រាប់អាហ្សង់ទីន ក្នុងការប្រកួតក្រោមតំណក់ទឹកភ្លៀងនៅកីឡដ្ឋា Estadio Metropolitano ក្នុងទីក្រុង Merida។

គ្រាប់បាល់តាមស្មើរបស់ Otamendi បានកើតឡើង ក្រោយពី Lucas Pratto បានវាយបក១គ្រាប់វិញសម្រាប់អាហ្សង់ទីន បន្ទាប់ពី Juanpi Anor និង Josef Martinez បានជួយឲ្យវ៉េណេស៊ុយអេឡា នាំមុខ ២-០ មុន៕

ទស្សនាវិដេអូ Brazil vs Colombia

Venezuela​​ vs Argentina

The post Neymar ជួយប្រេស៊ីលផ្តួលកូឡុំប៊ី ខណៈអាហ្សង់ទីន វាយបកតាមស្មើវ៉េណេស៊ុយអេឡា(មានវិដេអូ) appeared first on CamboSport.