ក្រុម U-19កម្ពុជា យកឈ្នះប៉ូលិស ២-១ ក្នុងជំនួបកម្ដៅសាច់ដុំម្សិលមិញ(មានវិដេអូ)

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា(U-19) បានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ២-១ នៅក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ លើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីកាលពីម្សិលមិញ ។

khmer16

នេះជាការប្រកួតមិត្តភាពចុងក្រោយរបស់ក្រុម U-19កម្ពុជា ខណៈដែលត្រូវចេញដំណើរទៅវៀតណាម ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នាថ្ងៃទី០៩ ខែកញ្ញាស្អែកនេះ ហើយក៏ជាលើកទី២ ដែល U-19កម្ពុជា បានយកឈ្នះក្រុមប៉ូលិសនេះដែរ ដោយកាលពីចុងសប្ដាហ៍មុនបានយកឈ្នះ ៣-០ ។

គ្រាប់បាល់ជ័យជម្នះរបស់ U-19កម្ពុជា គឺរកបានដោយកីឡាករ ឆេង ម៉េង នៅនាទីទី៣១ និងកីឡាករ គន្ធា រ៉ាវ៉ាន់ នៅនាទីទី៦៥ មុននឹងកីឡាករ នួន បូរី រកបានគ្រាប់បាល់វាយបក ១គ្រាប់នៅនាទីទី៨០ ហើយលទ្ធផលក្រុម U-19កម្ពុជា នាំមុខប៉ូលិស ២-១ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ក្រោយបញ្ចប់ការប្រកួតនេះលោក Ohara Kazunori នឹងដឹកនាំក្រុម U-19កម្ពុជា ទៅប្រកួតពាន AFF U-19 Championship 2016 នាថ្ងៃស្អែក ខណៈកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១១-២៤ ខែកញ្ញាខាងមុខ នៅទីក្រុងហាណូ ប្រទេសវៀតណាម ដោយ U-19កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ, អូស្ដ្រាលី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ៕

ប្រភពពី khmertalking

The post ក្រុម U-19កម្ពុជា យកឈ្នះប៉ូលិស ២-១ ក្នុងជំនួបកម្ដៅសាច់ដុំម្សិលមិញ(មានវិដេអូ) appeared first on CamboSport.