ឈិន ឡុង និងOwen Wilson នឹង​សហការ​គ្នា​ជា​ថ្មី​ក្នុង​រឿង “Shanghai Noon” វគ្គ​៣

​១៣​ឆ្នាំ​ក្រោយវគ្គ​២​ត្រូវ​បាន​ដាក់​បញ្ចាំង នៅ​ពេល​នេះ​តារា​សម្ដែង​ល្បី​ឈ្មោះ Jackie Chan និងOwen Wilson នឹង​ជួប​គ្នា​សា​ជា​ថ្មី​នៅ​ក្នុង “Shanghai Noon” វគ្គ​៣។

 

ឈិន ឡុង និងOwen Wilson នឹង​សហការ​គ្នា​ជា​ថ្មី​ក្នុង​រឿង “Shanghai Noon” វគ្គ​៣

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Hollywood Reporter បាន​ឲ្យ​ដឹង​ថា​តារា​សម្ដែង​ជួរ​មុខ​ចិន Jackie Chan និង​តារា​សម្ដែង​ល្បី​ឈ្មោះ​ហូលីវូដ Owen Wilson នឹង​ចាប់​ដៃ​គ្នា​ចូល​រួម​ក្នុង​គម្រោង​​ភាពយន្ត “Shanghai Noon” វគ្គ​៣​ដែល​មាន​ចំណង​ជើង​ថា “Shanghai Dawn”។ នៅ​ក្នុង​វគ្គ​៣​នេះ ផលិតកម្ម​ភាពយន្ត MGM ជា​អ្នក​ផលិត ហើយ​មាន​លោក Jared Hess ជា​អ្នក​ដឹក​នាំ​រឿង​។

 

ដោយ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​​នៅ​ឆ្នាំ ២០០០ ក្នុង​ឆ្នាំ​២០០៣ “Shanghai Knights” ដែល​ជា​វគ្គ​២​របស់ “Shanghai Noon” ត្រូវ​បាន​បញ្ចេញ។ ក្រោយ​រង់​ចាំ​អស់​១៣​ឆ្នាំ ផលិតករ​របស់​រឿង​នេះ​បាន​សម្រេច​ចិត្ត​ផលិត​វគ្គ​៣។ សាច់​រឿង​របស់​ភាពយន្ត​នេះ​និយាយ​ពី​សេនា​ជន​ជាតិ​ចិន​មួយ​រូប​ត្រូវ​សហការ​ជាមួយ​អ្នក​លេង​អឺរ៉ុប​ម្នាក់​ដើម្បី​ជួយ​សង្គ្រោះ​ព្រះនាង​របស់​ខ្លួន​មក​កាន់​ប្រទេស​វិញ៕

 

ឈិន ឡុង និងOwen Wilson នឹង​សហការ​គ្នា​ជា​ថ្មី​ក្នុង​រឿង “Shanghai Noon” វគ្គ​៣

 

ឈិន ឡុង និងOwen Wilson នឹង​សហការ​គ្នា​ជា​ថ្មី​ក្នុង​រឿង “Shanghai Noon” វគ្គ​៣

 

ឈិន ឡុង និងOwen Wilson នឹង​សហការ​គ្នា​ជា​ថ្មី​ក្នុង​រឿង “Shanghai Noon” វគ្គ​៣

 

ចុចអាន៖ឈិន ឡុង​នឹង​ទទួល​ពាន​រង្វាន់ “សមិទ្ធផល​មួយ​ជីវិត” នៅ Oscar ឆ្នាំ​នេះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖hollywoodreporter

  • ឈិន ឡុង និងOwen Wilson នឹង​សហការ​គ្នា​ជា​ថ្មី​ក្នុង​រឿង “Shanghai Noon” វគ្គ​៣已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:សិល្បៈ