Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

តារា​សម្ដែង​និង​ម៉ូដែល Jessica Alba ដែល​គ្រប់​គ្នា​ទើប​តែ​ស្គាល់​ជា​តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ​ក្នុង​រឿង​ឧក្រិដ្ឋកម្ម “Mechanic: Resurrection”  បាន​បង្ហាញ​ដង​ខ្លួន​​ដ៏​ទាក់ទាញ​លើ​​ក្រប​មុខ​លេខ​ថ្មី​ខែ តុលា របស់​ទស្សនាវដ្ដី​ Shape ។

 

Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

 

តាម​រូបភាព​ តារា​ស្រី​វ័យ​៣៥​និង​ជា​អ្នក​ជំនួញ​ទៀត​នោះ បាន​គ្រង​ឈុត​ក្នុង​ពណ៌​ខ្មៅ​បង្ហាញ​​ជើង​ដ៏​ស្រលូន គ្រប​អាវ​ធំ​ពណ៌​ស​ពី​លើ អម​ដោយ​ស្នាម​ញញឹម​ស្រស់​ស្រាយ​មក​កាមេរ៉ា។ ក្រៅ​ពី​រូប​គ្រប​មុខ​នេះ Jessica ក៏​មាន​ថត​រូប​​ផ្សេង​ៗ​ជា​ច្រើន​សន្លឹក​ជាមួយ​ទឹក​មុខ​និង​ភាព​សិចស៊ី​ផ្សេង​ៗ​គ្នា។

 

និយាយ​បាន​ថា​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​​តារា​ស្រី​សម្បូរ​ប្រាក់​នេះ​បញ្ចេញ​សាច់​របស់​ខ្លួន កាល​ក្នុង​រឿង “Mechanic: Resurrection” នាង​ក៏​បាន​​បង្ហាញរាង​ក្នុង​ឈុត​ហែល​ទឹក​​លើ​កោះ​មួយ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។

 

បើ​ទោះ​បី​ជា​គ្មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​ក្រុម​ការងារ​របស់​ភាពយន្ត “Mechanic: Resurrection” បាន​មក​ដល់​​ផ្ទាល់​ដល់​ទឹក​ដី​កម្ពុជា​ក៏​ដោយ តែ​នៅ​ក្នុង​រឿង ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ផលិតករ​ដាក់​បញ្ចូល​ជា​ទីតាំង​មួយ​នៅ​ក្នុង​រឿង ដោយ​រំលេច​នូវ​ជីវិត​ដ៏​កម្សត់ និង​គួរ​ឲ្យ​ស្រលាញ់​របស់​ក្រុម​ក្មេង​កំព្រា៕

 

Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

 

Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

 

Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

 

Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

 

Jessica Alba តួ​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ សិចស៊ី​លើ​ទស្សនាវដ្ដី

ក្នុង​រឿង “Mechanic: Resurrection”

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ dailymail