ការ​ជួប​ជុំ​​នៃ​ធុរកិច្ច​ជន​ ជា​ឱកាស​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន

ការ​ជួប​ជុំ​គ្នា​រវាង​ធុរកិច្ច​កិច្ច​ជន​ ត្រូវ​បាន​សហគ្រិន​លោក​ ម៉ើ​ បូរ៉ា​ ប្រធាន​ BNI Millionaire Chapter​ ចាត់​ទុក​ថា​ជា”​ឱកាស​បង្កើន​នូវ​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន ដោយ​សារ​ការ​ជួប​ជុំ​គឺ​ទទួល​បាន​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ​អាជីវកម្ម​ជា​ច្រើន​ប្រភេទ”។

 

ការ​ជួប​ជុំ​​នៃ​ធុរកិច្ច​ជន​ ជា​ឱកាស​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន

 

ការ​ជួប​ជុំ​​នៃ​ធុរកិច្ច​ជន​ ជា​ឱកាស​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ក្រុមហ៊ុន

 

ក្នុង​កម្មវិធី​ Busness Open Day ដែល​មាន​សហគ្រិន​ជាង​២០០​នាក់ បាន​ផ្លាស់​ប្ដូរ​យោបល់​ កិច្ច​ពិភាក្សា និង​បទពិសោធន៍ ហើយ​​ក៏​ជា​ឱកាស​បង្កើន​ដៃ​គូ​វិនិយោគ​ផង​ដែរ។ លោក​ ម៉ើ​ បូរ៉ា បាន​រំលេច​ពី​ទស្សនៈ​វិស័យ​របស់​ខ្លួន​ថា ដើម្បី​បង្កើន​ឱកាស​ស្វែង​រក​ប្រាក់​ចំណូល​ដល់​សហគមន៏​ធុរកិច្ច​នៅ​ភ្នំ​ពេញ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ពាណិជ្ជកម្ម ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​និរន្តរភាព​ផ្អែក​លើ​ការ​ធ្វើ​ធុរកិច្ច​ជាមួយ​គ្នា។​​

 

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នា​ពេល​បច្ចុប្បន្ន​លែង​នៅ​ម្នាក់​ឯង​ហើយ ពោល​គឺ​ត្រូវ​ការ​ភាគ​ហ៊ុន​ពី​ដៃ​គូ​អាច​ទាំង​ក្នុង​ស្រុក​ និង​មក​ពី​ក្រៅ​ស្រុក​ចូល​រួម​វិនិយោគ​បណ្ដាក់​ទុន​ឲ្យ​មាន​ទីផ្សារ​កាន់​តែ​ធំ​បន្ថែម​ទៀត៕

 
អត្ថបទ៖ លឹម សុ​នា​