​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ ឆបោក​ប្រាក់​ ៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ ​ខុសច្បាប់ ​ទៅ​កូរ៉េ​មួយ​ទៀត

ភ្នំពេញ៖ ​ប្តី​ប្រពន្ធ​ពីរ​នាក់​ ពាក់ព័ន្ធ​ករណី​ ឆបោក​ប្រាក់ ​ចំនួន​៣ម៉ឺន​ដុល្លារ​ តាម​រូបភាព​រៀបការ ​ក្លែងក្លាយ​ទៅ​ប្រទេស​អូស្រ្តាលី​ ដោយ​លួងលោម​នារី​ម្នាក់​ថា ​បាន​ប្តី​នៅ​ប្រទេស​អូស្រ្តាលី​ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​៣​ម៉ឺន​ដុល្លារ​ តែ​ពុំ​បាន​សម្រេច​ ត្រូវ​បាន​លោក​ ស្វាយ​ តុញ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​ថ្ងៃទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

ជាមួយ​គ្នា​នេះ​ ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ នៅ​មាន​ករណី​​នាំ​ ពលករ​ខុសច្បាប់​ ទៅ​ប្រទេស​កូរ៉េ​មួយ​ករណី​ទៀត​ ដែល​សំណុំរឿង​កំពុង​ស្ថិត​ក្រោម ​ចំណាត់​ការ​ របស់​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​របស់​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា ​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ​ ធឿន​ សំណាង​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ និង​ ស្ត្រី​ឈ្មោះ​ សុក​ ស័ក​ធីតា​ អាយុ​២៦ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ "​ ឆបោក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ​ជា​ក្រុម​ មាន​ការ​ចាត់តាំង​ធ្វើ​សកម្មភាព​ បង្កើត​ឲ្យ​មាន​ការ​យល់ច្រឡំ​ ជាមួយ​ការ​បំពេញ​មុខងារ​ សាធារណៈ​ និង​ បទ​សមគំនិត​ "​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០១៣​ តាម​មាត្រា​៣៧៧​ មាត្រា​​ ៣៨០​ និង​មាត្រា​៦១០​នៃ​ក្រម​ព្រហ្មទណ្ឌ​ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ក្នុងចំណោមបក្ខពួក៤នាក់ ដែលទម្លាក់យោងឆបោក យកគ្រឿងអលង្កា និងទូរស័ព្ទពីនារីកម្មការិនីរោងចក្រ ពេលកំពុង​ដើរទៅធ្វើការរោងចក្រ បានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត់ វណ្ណី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ «សាប្រូណា» ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ទ្រព្យដែលបានបាត់បង់មានក្រវិលមាស១ជី លុយ៧ម៉ឺនរៀល ទូរស័ព្ទ អ៊ិនចុចពិល១គ្រឿង។

ចំណែកជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ជុំ ប្រុស ហៅខ្មៅ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមជាមួយ ម៉ូតូមួយគ្រឿងម៉ាក Honda C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-4461 រីឯបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ ឆបោក​ប្រាក់​ ៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ ​ខុសច្បាប់ ​ទៅ​កូរ៉េ​មួយ​ទៀត

​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ ឆបោក​ប្រាក់​ ៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ ​ខុសច្បាប់ ​ទៅ​កូរ៉េ​មួយ​ទៀត