លី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មី

6 Videos


លី ច័ន្ទសីហា ខកខានមិនបានថតខារ៉ាអូខេ ជាយូរមកហើយ បន្ទាប់ពីមានគូដណ្តឹងនិងរវល់ជាមួយការងាររបស់ខ្លួន ។ដោយឡែកប៉ុន្មានថ្ងៃកន្លងមកនេះ លី ច័ន្ទសីហា បានវិលត្រឡប់ទៅថតខារ៉ាអូខេវិញហើយ ឲ្យផលិតកម្ម បុត្រាភាពយន្ត ។

លី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មី

ខារ៉ាអូខេដែល លី ច័ន្ទសីហា ចូលរួមសម្តែងនេះគឺមានចំណងជើងថា «ភ្នំពេញស្នេហ៍បន្ទាយមានជ័យ» ដែលជាបទចម្រៀងរបស់ ឃិត សំម៉ាលីស នៅក្នុងផលិតកម្ម បុត្រាភាពយន្ត ដែលត្រៀមនឹងចេញលក់ នាពេលឆាប់ៗខាងមុខនេះ ។ លី ច័ន្ទសីហា ត្រូវធ្វើដំណើរទៅថតបទចម្រៀងថ្មីនេះដល់ខេត្ត បន្ទាយមានជ័យ តែម្តង ជាមួយក្រុមការងារ រងចាំមើលស្នាដៃថ្មីរបស់ លី ច័ន្ទសីហា នៅក្នុងឈុតខារ៉ាអូខេថ្មីនេះ តើល្អដល់កម្រិតណា? ៕

លី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មី

លី ច័ន្ទសីហា នៅតែមានស្នាដៃសម្តែងល្អ ជាពិសេសថ្មីៗនេះ នាងបានចូលរួមសម្តែងនៅក្នុងរឿងជាបន្តបន្ទាប់ ។ រហូតមកទល់ពេលនេះ ចំណងស្នេហ៍ លី ច័ន្ទសីហា និងគូដណ្តឹងរបស់នាង នៅតែផ្អែមល្ហែម ល្អូកល្អើននិងគ្នា អ្នកទាំងពីរតែងតែចំណាយពេលវេលារួមគ្នា រាល់ពេលដើរកំសាន្តនិងចូលរួមកម្មវិធីនានា ។ អ្នកទាំងពីរមានគម្រោងនឹងរៀបការ ជាមួយគ្នានៅឆ្នាំក្រោយ ៕ អាលីណា

លី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មីលី ច័ន្ទសីហា ចេញថតខារ៉ាអូខេបទថ្មី