Lindsay Lohan ផ្តាច់ពាក្យភ្លាម ចាប់បានថ្មីភ្លែត

6 Videos


ក្រោយផ្ទុះរឿងផ្តាច់ពាក្យជាមួយអតីតគូដណ្តឹង និង មានជម្លោះប្រតាយប្រតប់គ្នា នៅឆ្នេរខ្សាច់ផ្អើលអស់សារព័ត៌មាន ពេលនេះ តារាសម្តែងស្រីវ័យ ៣០ ឆ្នាំ Lindsay Lohan បានរកឃើញស្នេហ៍ថ្មីមួយទៀតហើយ ។

Lindsay Lohan ផ្តាច់ពាក្យភ្លាម ចាប់បានថ្មីភ្លែតតារាស្រីរូបនេះបានប្រាប់ថា គូស្នេហ៍ថ្មីរបស់នាងគឺលោក Dennis Papageorgiou ដែលជាអ្នកជួយសង្គ្រោះនាងពីវិបត្តិស្នេហាជាមួយអតីតគូដណ្តឹង ។ គេបានដឹងដែរថា នាង និង លោក Dennis បានជួបគ្នាលើកដំបូងពេលដែលប្រារព្ធខួបអាយុ ៣០ ឆ្នាំនៅកោះ Mykonos ពេលដែលនាងនៅត្រូវរ៉ូវគ្នាជាមួយនឹងអតីតគូដណ្តឹង ។

Lindsay Lohan ផ្តាច់ពាក្យភ្លាម ចាប់បានថ្មីភ្លែត

ស្នេហាថ្មីនេះបានកើតឡើងពីចំណងមិត្តភាព ហើយពួកគេនឹងបន្តនៅជាមួយគ្នាឲ្យបានយូរបំផុត ។ ក្នុងនោះមានសារព័ត៌មានមួយបានឲ្យដឹងដែរថា លោក Dennis ដែលជាម្ចាស់ភោជនីយដ្ឋានលើកោះ Mykonos បានសុខចិត្តបែកគ្នាជាមួយមិត្តស្រីយូរឆ្នាំដែលជាតារាម៉ូដែលម្នាក់ ដើម្បីមកផ្តើមស្នេហាថ្មី ជាមួយនឹងនាង Lindsay ផងដែរ ។

Lindsay Lohan ផ្តាច់ពាក្យភ្លាម ចាប់បានថ្មីភ្លែត

គួរបញ្ជាក់ដែរថា នាង Lindsay និង អតីតគូដណ្តឹងបានភ្ជាក់ពាក្យកាលពីខែមេសា តែបានផ្តាច់ពាក្យវិញភ្លាមៗកាលពីពេលថ្មីៗនេះ ក្រោយពីនាង Lindsay រកឃើញថា អតីតគូដណ្តឹងលួចមានស្រីខាងក្រៅ ៕

ថាវរិទ្ធ ( ប្រភព ៖ ឌាយលីម៉ែល )

Lindsay Lohan ផ្តាច់ពាក្យភ្លាម ចាប់បានថ្មីភ្លែតLindsay Lohan ផ្តាច់ពាក្យភ្លាម ចាប់បានថ្មីភ្លែត