Simeone ថា​ Griezmann នឹង​ល្អ​ដូច Messi និង​ Ronaldo

Diego Simeone អ្នក​ចាត់​ការ​ទូទៅ​ Atletico Madrid ជឿជាក់​ថា​តារា​ឆ្នើម​ Antoine Griezmann របស់​លោក មិន​យូរ​មិន​ឆាប់​នឹង​ឈាន​ដល់​កម្រិត​ Lionel Messi និង​ Cristiano Ronaldo ជា​កីឡាករ​លំដាប់​កំពូល​របស់​ពិភព​លោក។

 Simeone ថា​ Griezmann នឹង​ល្អ​ដូច Messi និង​ RonaldoMessi, Ronaldo និង Griezmann

 

រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​ Messi និង​ Ronaldo បាន​បណ្ដាក់​គ្នា​ឈ្នះ​ពាន​ Ballon d’Or ជា​បន្ត​បន្ទាប់​ហើយ​នៅ​ឆ្នាំ​នេះ​ Griezmann មាន​ឈ្មោះ​ចូល​រួម​ប្រជែង​ជាមួយ​ពួក​គេ​ទាំង​២ ក្រោយ​នាំ​ Atletico ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League និង​ជួយ​បារាំង​រង​ជើងឯក​ទ្វីប​អឺរ៉ុប។

 

ក្រៅ​ពី​នោះGriezmann ក៏​បាន​ឈាន​ដល់​ជុំ​ចុង​ក្រោយ​បេក្ខភាព​ដណ្ដើម​ពាន​ UEFA’s Best Player ជាមួយ​ Ronaldo និង Gareth Bale ផង​ដែរ​បើ​ទោះ​ជា​មិន​បាន​ឈ្នះ​ពាន​ក្ដី​។

 

“Griezmann ដឹង​ថា​ខ្លួន​កំពុង​លេង​នៅ​ក្លឹប​ដ៏​អស្ចារ្យ​ (Atletico) ដែល​អាច​ជួយ​រូប​គេ​រីក​ចំរើន​ជា​រៀងរាល់​ថ្ងៃ។ គេ​កំពុង​ឆ្ពោះ​ទៅ​កាន់​កម្រិត​ Messi, Ronaldo ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក”។ Diego Simeone ប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ៕

 

Simeone ថា​ Griezmann នឹង​ល្អ​ដូច Messi និង​ RonaldoGriezmann និង លោក Diego Simeone 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal