Arsene ​Wenger ​ហាម​​មិន​ឲ្យ​​ Mourinho ​អង្គុយ​ក្បែរ​ខ្លួន

Arsene Wenger ​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ​ Arsenal ​​បាន​ហាម​មិន​ឲ្យ​អ្នកចាត់ការ​ Jose Mourinho របស់​ក្រុម​បិសាច​ក្រហម​ អង្គុយ​ក្បែរ​ខ្លួន​ឡើយ​ ​កាល​ពី​ទៅ​ចូល​រួម​សន្និសីទកាសែត​អ្នកចាត់ការ​ UEFA ​សប្ដាហ៍​មុន។

 

Arsene ​Wenger ​ហាម​​មិន​ឲ្យ​​ Mourinho ​អង្គុយ​ក្បែរ​ខ្លួន

អ្នកចាត់ការល្បីៗទៅប្រជុំនៅ UEFA សប្តាហ៍មុន

 

បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​ Marca ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ពិធី​នៅ​ Uefa HQ ​ដែល​មាន​ការ​ចូល​​រួម​ពី​អតីត​អ្នកចាត់ការ​ Sir Alex Ferguson និង​ Luis Enrique, Zinedine Zidane, Carlo Ancelotti, Wenger, Mourinho, Max Allegri, Unai Emery, Rafael Benitez…​សប្ដាហ៍​មុន ​អ្នកចាត់ការ​ក្រុម​ Man Utd បាន​ទៅ​យឺត ​ហើយ​ឃើញ​កៅអី​មួយ​ក្បែរ​ Wenger ទល់​មុខ​ Zidane និង​ Emery។ អ្នកចាត់ការ​រហស្សនាម Special One ក៏​បាន​សួរ​ថា “តើ​មាន​អ្នក​អង្គុយ​ទី​នោះ​ទេ ​បើ​ទំនេរ​ខ្ញុំ​នឹង​អង្គុយ​ទី​នោះ?” ភ្លាមៗ​នោះ​ Wenger បាន​ឆ្លើយ​តប​យ៉ាង​លឿន​ថា “អត់​ទេ…វា​មិន​អាច​ទៅ​រួច​ទេ” បន្ទាប់​មក​ Mourinho ក៏​ទៅ​អង្គុយ​កន្លែង​ផ្សេង។

 

Arsene ​Wenger ​ហាម​​មិន​ឲ្យ​​ Mourinho ​អង្គុយ​ក្បែរ​ខ្លួន

Jose Mourinho អតីតអ្នកចាត់ការក្រុម Chelsea

 

Arsene ​Wenger ​ហាម​​មិន​ឲ្យ​​ Mourinho ​អង្គុយ​ក្បែរ​ខ្លួន

Arsene Wenger ​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ​ Arsenal

 

Wenger និង​ Mourinho ​បាន​ឌឺដង​គ្នា​យូរ​ណាស់​ហើយ តាំង​ពី​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​​​ទៅ​ដឹក​នាំ​ Chelsea កាល​ឆ្នាំ​២០០៤។ ជាង​នោះ​ទៀត​ ​កាល​​​ឆ្នាំ​២០១៤ Wenger ​បាន​ហៅ​ Mourinho ថា “បុរស​ខ្លាច​បរាជ័យ​ជា​លើក​ទី​២” ខណៈ​ដែល​ Mourinho បាន​ឆ្លើយ​តប​ទៅ​ Wenger វិញ​ថា “អ្នក​​ឯក​ទេស​ខាង​បរាជ័យ”។ បន្ទាប់​មក​ អ្នកចាត់ការ​ទាំង​២​នាក់​នេះ ក៏​បាន​ប៉ះ​ទង្គិច​គ្នា ដោយ​រុញ​និង​ទាញ​ក្រវាត់ក​គ្នា កាល​ Arsenal ប៉ះ​ Chelsea នៅ​​​កីឡដ្ឋាន​ Stamford Bridge ទៀត​ផង៕

 

Arsene ​Wenger ​ហាម​​មិន​ឲ្យ​​ Mourinho ​អង្គុយ​ក្បែរ​ខ្លួន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun

  • Arsene ​Wenger ​ហាម​​មិន​ឲ្យ​​ Mourinho ​អង្គុយ​ក្បែរ​ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:កីឡា