លោក ស ខេង ​​​និយាយថា​​​ បក្សសង្គ្រោះ​​​ជាតិ​​​ជាប្រភព​​​បង្ក​​​ចលាចល​​​នយោបាយ​​​ និងតុលាការ​​​ច្របូកច្របល់

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់គណបក្សប្រឆាំងកាលពីម្សិលមិញចំពោះការយកញត្តិដាក់ជួនស្ថានទូតបរទេសនានានៅក្នុងសប្តាហ៍នេះដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយដ៏យ៉ាប់យឺុននៅក្នុងប្រទេសកម្ពុជា ដោយចោទប្រកាន់គណបក្សសង្គ្រោះជាតិថា ជាអ្នកត្រូវទទួលខុសត្រូវចំពោះ”ការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ”។ ញត្តិរបស់គណបក្សសង្គ្រោះជាតិដែលតំណាងរាស្ត្រយកដាក់ជូនស្ថានទូតចំនួន១៣នៅទូទាំងរាជធានីកាលពីថ្ងៃច័ន្ទ បានថ្កោលទោសចំពោះអ្វីដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការវាយប្រហារស្របច្បាប់មានជាប់ពាក់ព័ន្ធនយោបាយលើគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្ស ក្នុងនោះមានដូចជា សំណុំរឿងប្រឆាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក កឹម សុខា ដែលជាអនុប្រធានរបស់លោកជាដើម។ ញត្តិនេះក៏ស្នើសុំឲ្យបរទេសដាក់សម្ពាធលើគណបក្សកាន់អំណាចដើម្បីស្តារឡើងវិញនូវការអនុវត្តផ្នែកនយោបាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។ នៅក្នុងលិខិតចំហរបស់ខ្លួន លោក ស ខេង បានលើកឡើងថា គណបក្សប្រឆាំងត្រូវតែទទួលខុសត្រូវចំពោះការធ្វើឲ្យខូចបរិយាកាសនយោបាយ និងការបង្ខូចប្រព័ន្ធតុលាការ។             លិខិតចំហនេះមានខ្លឹមសារដូច្នេះថា”នៅពេលកំពុងចោទប្រកាន់រាជរដ្ឋាភិបាល ការពិតវាជាសមាជិកមកពីគណបក្សប្រឆាំងទៅវិញទេ ដែលកំពុងតែធ្វើអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងស្ថាប័នរដ្ឋ”។ លិខិតនេះលើកឡើងបន្តថា ការអះអាងដែលថារដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកនយោបាយ សកម្មជន និងអ្នកផ្សេងទៀតរួមទាំងលោក កែម ឡី អ្នកវិភាគនយោបាយផងដែរនោះគឺ “គួរឲ្យអស់់សំណើច” គ្មានភ័ស្តុតាង ហើយជ្រៀតជ្រែកក្នុង”ប្រព័ន្ធតុលាការ និងនគរបាលយុត្តិធម៌”។ ដោយលើកឡើងអំពីការបដិសេធរបស់លោក សម រង្ស៊ី និងលោក កឹម សុខា មិនព្រមបង្ហាញខ្លួននៅក្នុងតុលាកា ពេលកោះហៅនោះ លោក ស ខេង បានសរសេរថា  “អ្វីដែលអាក្រក់ជាងនេះ មេដឹកនាំគណបក្សប្រឆាំងគិតថា ពួកគេនៅលើច្បាប់”។ លោកបានបន្ថែមថា ការអះអាងរបស់ពួកគេដែលថាមានអភ័យឯកសិទ្ធិសភារួចផុតពីការចោទប្រកាន់ផ្លូវច្បាប់ គ្រាន់តែប្រើជាខែលដើម្បីការពារខ្លួននៅពេលពួកគេបំពានច្បាប់ប៉ុណ្ណោះ។ លិខិតនេះបានបញ្ចប់ថា “យើងទាំងអស់គ្នាទទូចសុំសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំនៃប្រទេសនានារបស់អាស៊ានសូមយកទស្សនៈរបស់ខ្លួនដោយផ្អែកលើស្ថានភាពពិតនៅកម្ពុជា”។ នៅក្នុងការឆ្លើយតបចំពោះញត្តិរបស់គណបក្សសង្គ្រោះជាតិ លោក Naoaki Kamoshida មន្ត្រីកុងស៊ុលនៅស្ថានទូតជប៉ុនបានលើកឡើងកាលពីម្សិលមិញថា ប្រទេសជប៉ុនពិតជាព្រួយបារម្ភអំពី”ការកើនឡើងកម្តៅនៃភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា”។ លោកបានលើកឡើងតាមរយៈអីុម៉េលមួយថា “ជប៉ុនចង់ឃើញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការពិភាក្សាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ហើយចង់ឃើញបរិយាកាសនយោបាយត្រូវបានបង្កើតឡើងវិញដោយការពារគណបក្សប្រឆាំង និងសង្គមស៊ីវិលក្នុងការប្រើប្រាស់សិទ្ធិដោយសេរីដូចធម្មតា”។ ទោះជាយ៉ាងណា ក្នុងចំណោមស្ថានទូតទាំង១៣ដែលបានទទួលញត្តិរបស់គណបក្សសង្គ្រោះជាតិ គ្មានស្ថានទូតណាមួយផ្តល់ការពន្យល់ថា តើខ្លួននឹងចាត់វិធានការអ្វីដើម្បីដោះស្រាយភាពតានតឹងនយោបាយនេះនោះឡើយ ហើយក្រៅពីស្ថានទូតជប៉ុនមានតែស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតអូស្ត្រាលីប៉ុណ្ណោះដែលបានលើកឡើងថា ពួកគេកំពុងឃ្លាំមើលស្ថានភាពនេះ។ លោកស្រី មូរ សុខហួរ […]

The post លោក ស ខេង ​​​និយាយថា​​​ បក្សសង្គ្រោះ​​​ជាតិ​​​ជាប្រភព​​​បង្ក​​​ចលាចល​​​នយោបាយ​​​ និងតុលាការ​​​ច្របូកច្របល់ appeared first on The Cambodia Daily.