ដំណឹងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅកូរ៉េ

សាកលវិទ្យាល័យហ្យប់សង​ (Hyupsung University) ​មានកិត្តិយសសូមជូនដំណឹងស្ដីពីការផ្ដល់ឱកាសដល់សិស្ស​ និស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកូរ៉េ៖​
លក្ខខណ្ឌនៃការជ្រើសរើស៖​•​មានបរិញ្ញាបត្រទុតិយភូមិ (ប្រឡងជាប់មិនលើសពី៦ឆ្នាំ) ​ឬសញ្ញាបត្រដែលមានតម្លៃស្នើ (ចំពោះនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗក៏ដាក់ពាក្យបានដែរ)​•​មានសញ្ជាតិខ្មែរ​•​មានប្រវត្តិសិក្សាល្អ​•​មានសុខភាពល្អ​​​ភ្ជាប់មកជាមួយនូវ៖​•​ពាក្យសុំអាហារូបករណ៍ ​និងពាក្យសុំចូលរៀន​ (មួយច្បាប់)​•សេចក្ដីថ្លៃងការនៃគោលបំណង​ (Statement of Purpose ​សរសេរជាភាសាអង់គ្លេស​ យ៉ាងតិច៣៥០ពាក្យ)​•​​វិញ្ញាបនបត្របញ្ជាក់ការសិក្សា​ ឬសញ្ញាបត្រចុងក្រោយ​ (​មើមាន) ថតចម្លង (មួយច្បាប់)​•​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ​(មួយច្បាប់)​•​សំបុត្រកំណើត ឬបញ្ជាក់កំណើតថតចម្លង​ (មួយច្បាប់)​•​សៀវភៅគ្រួសារថតចម្លង ​(មួយច្បាប់)​•​រូបថត ៤*៦ ​(មួយសន្លឹក)​•​ឯកសារចាំបាច់មួយចំនួនទៀត​
កាលបរិច្ឆេទ​ និងទីកន្លែងទទួលពាក្យ៖​ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៦​ នៅសាលាភាសាកូរ៉េ អឹម ធី ធី អគារ៤A​ សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។​ពត៌មានលម្អិតផ្សេងៗ​ សូមទាក់ទងទៅកាន់លេខ ០៩៦ ៧៧៦ ៧៧៧៧ ឬ ០៨៨ ៧៧៧៧ ៩២៧ ​និងអ៊ីមែល [email protected] [email protected]

ដំណឹងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅកូរ៉េដោយ៖ ឈូកស
ប្រភព៖ អាឡាដាំង