របៀបធ្វើ ងាំង៉ូវសាច់មាន់

របៀបធ្វើមុខម្ហូបស្ងោរង៉ាំង៉ូវសាច់មាន់​ សម្រាប់មេផ្ទះថ្មីថ្មោង ។​
‪គ្រឿងផ្សំ៖​- សាច់មាន់ ៧ខាំ ​(កាត់ខ្លីល្មម)​- ក្រូចងាំងូវ ១ផ្លែ​- គល់ស្លឹកគ្រៃ ១គល់​ (កាត់ខ្លីៗ ដុំឱ្យបែក)​- ​ស្លឹកក្រូច ៣សន្លឹក​-​ រំដេង បន្តិច ​(ដុំឱ្យបែក)​- ​ទឹកត្រី ១ស្លាបព្រាបាយ​- ​អំបិលបន្តិច​- ​ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ​- ​ស្ករស ២ស្លាបព្រាកាហ្វេ​-​ ខ្ទឹមស ៣កំពិស (ដំឱ្យបែក)​- ​ប្រេងឆា ១ស្លាបព្រាបាយ​- ​ស្លឹកខ្ទឹម ស្លឹកជី ហាន់ឱ្យល្អិតៗ‬​
របៀបធ្វើ‬៖- ដាក់ខ្ទះដាំប្រេងឆាឱ្យក្តៅ ​ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹម​ និងស្លឹកក្រូចឆាឱ្យឈ្ងុយ ​ចាំដាក់សាច់មាន់ចូលឆាឱ្យស្ងួតទឹក ​ដែលចេញពីសាច់មាន់។​- យកឆ្នាំង ​ដាក់ទឹកដាំឱ្យពុះ ដាក់អំបិល ​ទឹកត្រី ម្សៅស៊ុប ​និងស្ករ១ស្លាបព្រាការហ្វេ​ រួចដាក់សាច់មាន់ចូល​ រម្ងាស់ឱ្យផុយ។​- ក្រូចងាំង៉ូវ ​ពុះជាបួន ​ដាក់ក្នុងចានចង្កឹះ​ ដាក់ទឹកងាំង៉ូវ ១ស្លាបព្រាបាយ និងស្ករ ១ស្លាបព្រាការហ្វេ ច្របល់ឱ្យសព្វ​ ទុកដាក់ជាមួយសម្លរ។​- ពេលសម្លរឆ្អិន​ ដួសដាក់ចានសម្រាប់ទទួលទាន ដាក់ងាំងូវ និងស្លឹកខ្ទឹម ​ស្លឹកជី​ ភ្លក្សរសជាតិតាមចូលចិត្ត​ ជាការស្រេច ។​ ឬបើចូលចិត្ត ​អាចបំពងខ្ទឹមសដាក់ចូលឱ្យកាន់តែឈ្ងុយ ៕

ដោយ៖ ឈូកស
ប្រភព៖ អ្នកស្រី សុគន្ធារី