ឈឺ​សន្លាក់​? ហាម​ប៉ះ អាហារ​ទាំងនេះ​!

ឈឺ​សន្លាក់​? ហាម​ប៉ះ អាហារ​ទាំងនេះ​!

ការ​ឈឺសន្លាក់ អាច​បណ្តាលមកពី​ការ​រលាក ការរង​របួស និង​មូលហេតុ​ដទៃទៀត​។ វា​អាច​ធ្វើឲ្យ​អ្នក​ឈឺចាប់ ហើម មិន​អាច​កម្រើក ឬ​ធ្វើ​ចលនា​បាន​។​

ការ​ឈឺសន្លាក់ អាច​បណ្តាលមកពី​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ​ហ្កោ​ដ ការឈឺ​រ៉ាំរ៉ៃ ការរង​របួស​ឆ្អឹង ...​។​

​យ៉ាងណាមិញ ប្រសិនបើ​អ្នក កំពុង​ជួប​បញ្ហា​រលាក​សន្លាក់ សូម​ព្យាយាម​ចៀសវាង ឬ​តម​អាហារ​មួយចំនួន​ខាងក្រោម​នេះ ឲ្យបាន​យូរ​តាម​ដែល​អាច​ធ្វើទៅបាន ៖

១. ស្ករ​សិប្បនិម្មិត ពីព្រោះ វា​អាច​ធ្វើឲ្យ​សន្លា​ក់​របស់​អ្នក កាន់តែ​ឈឺ ឬ​ធ្ងន់ធ្ងរ​ជាង​មុន​។​
២. អាហារ​កំប៉ុង ឬ​ឆ្អិន​ស្រាប់ មាន​សារធាតុ​ជាច្រើន ដែល​អាច​បង្ក​ទុក្ខទោស ដល់​សន្លាក់​របស់​អ្នក​។​
៣. ស៊ុត មាន​ផល​ល្អ​ច្រើន​ណាស់ សម្រាប់​សុខភាព ប៉ុន្តែ សម្រាប់​អ្នក​ដែល​ឈឺ ឬ​រលាក​សន្លាក់ វា​ជា​សត្រូវ​របស់​អ្នក​ហើយ​។​
៤. គ្រាប់​ធញ្ញជាតិ ក៏​ជា​អ្វី​ដែល​អ្នក គួរតែ​តម​ផងដែរ ពីព្រោះ វា​អាច​នឹង​ធ្វើឲ្យ​អ្នក​ឈឺចាប់​។​
៥. ប៊ីចេង ជា​សត្រូវ របស់​ជំងឺ​រលាក​សន្លាក់​។​
៦. ហាម​ញ៉ាំ​ស្រា និង​ស្រា​បៀ​រ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។