មិនធម្មតា! កំពូលអ្នកផាត់មុខ Pony អាចប្តូរសម្រស់ តាមនាង Kylie Jenner ក្នុងពេលមួយពព្រិចភ្នែក (មានវីដេអូ)

កូរ៉េខាងត្បូង៖ ចាប់តាំងពីនាង Park Hye Min ហៅPony បានក្លាយជាអ្នកផាត់មុខផ្ទាល់ខ្លួនរបស់នាង CL ចុងឆ្នាំ២០១៥រួចមក បានធ្វើឲ្យកេរ្តិ៍ឈ្មោះនាង ល្បីល្បាញរន្ទឺតែម្តង។ ហើយមិនតែប៉ុណ្ណោះ វីដេអូមួយ ដែលនាងបានផាត់មុខតាម Taylor Swift ក៏រឹតតែធ្វើឲ្យមនុស្សគ្រប់គ្នា ស្គាល់នាងកាន់តែខ្លាំងផងដែរ។

ចំពោះនាងPony ជាគ្រូបង្រៀនផាត់មុខនៅកូរ៉េ អស់រយៈពេលយូរឆ្នាំណាស់មកហើយដែលជារឿយៗ នាងបានបង្ហាញខ្លួន នៅក្នុងកម្មវិធីសម្រស់ OnStyle ហើយព្រមទាំងចេញផ្សាយនូវផលិតផលផ្តាច់មុខេះរបស់នាង Pony Effect ដោយដៃគូសហការជាមួយនឹង Memeboxផងដែរ។

កាលពីថ្មីៗនេះដែរ អ្នកផាត់មុខរូបស្រស់ម្នាក់នេះ បានបង្ហាញនូវវីដេអូមួយទៀត ដែលលើកនេះជាស្ទាយផាត់មុខតាម តារាម៉ូដែលដ៏ល្បីនាង Kylie Jenner វិញម្តង។ នៅក្នុងវីដេអូនេះដែរ បានឃើញនាងPony ប្រើប្រាស់ផលិតផលមួយចំនួន តាមនាង Kardashian។ ហើយនាងក៏បានជ្រើសរើសខូល័រភ្នែកពណ៌ក្រម៉ៅ ដើម្បីផាត់ត្របកភ្នែក ឲ្យខ្មៅមុតបែប Smokey eyes៕

តោះមើលរបៀបនាងPony ផាត់មុខតាមនាង Kylie Jennerបន្តិចមើល តើពិតជាដូចគ្នាដែរទេ? 

ប្រភព ៖
koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថានាង Pony បានបង្ហាញនូវវិធីផាត់មុខ តាមនាង Taylor Swift ដែលពិតជាដូចគ្នាយ៉ាងខ្លាំង មិនគួរឲ្យជឿ។

ជាទូទៅសំរាប់សុភាពនារីសម័យថ្មី ដែលនិយមចូលចិត្ត នូវការតុបតែង មុខត្រាប់តាមតារាល្បីៗ ឬក៏ចង់ដឹងពីគន្លឹះផ្សេងៗ នៃការផាត់ប្លែកៗ និងស្រស់ស្អាត។ ភាគច្រើនពួកគេប្រាកដជា ស្គាល់កញ្ញា Park Hye Min ហើយ ដែលកញ្ញា គឺជា អ្នកផាត់មុខ ដែលពូកែ និងមានទេព្យកោសល្យក្នុងការផាត់មុខបំផុត ដោយនៅក្នុង បណ្តាញសង្គម IG របស់នាង មានអ្នកតាមដាន រហូតដល់ទៅជាង ១លាន៧សែន នាក់ឯណោះ។

គួរឲ្យដឹងថា កញ្ញា Park Hye Min គឺជាអ្នកបង្រៀនផាត់មុខផ្តាច់មុខ នៅក្នុងកម្មវីធី «Pony Makeup» ដែលជាកម្មវិធីផាត់មុខល្បីឈ្មោះបំផុត នៅក្នុងតំបន់អាស៊ីផ្ទាល់ ហើយកញ្ញាក៏ជាម្ចាស់ ម៉ាកគ្រឿងសម្អាងមួយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានឆ្លៀតពេល ធ្វើជាអ្នកតុបតែងមុខឲ្យកញ្ញា CL មេក្រុម 2NE1 ថែមទៀតផង។

ជាការពិតណាស់ កញ្ញាបានបង្ហោះវីដេអូមួយ នៅលើបណ្តាញ Youtube ដែលបញ្ជាក់ពីទេពសល្យនៃការផាត់មុខរបស់នាង យ៉ាងពិតប្រាកដមែន ព្រោះថានាងបានធ្វើការផាត់មុខ ដោយផ្លាស់ប្តូរពីមុខធម្មតារបស់នាង ទៅជាកញ្ញា Taylor Swift ដូចជាវេទមន្ត ដែលមិននឹកស្មានដល់អីចឹង។

លើសពីនេះទៅទៀត គឺមានអ្នកគាំទ្រជាច្រើនបានសរសើរពីទេព្យកោសល្យ និងភាពឆ្លាតវៃនៅក្នុងការតុបតែងមុខរបស់នាង មិនដាច់ពីមាត់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload