ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អាចជួយឲ្យឡាវរួចផុតពីឥទ្ធិពលរបស់ប្រទេសចិន?

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អាចជួយឲ្យឡាវរួចផុតពីឥទ្ធិពលរបស់ប្រទេសចិន?
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឡាវក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ាន របស់ប្រធានាធិបតី អូបាម៉ា ក្នុងសប្តាហ៍ នេះចំពេលដែលប្រទេសឡាវបានព្យាយាម ចាកចេញពីឥទ្ធិពលរបស់ចិន។

ចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ឡាវដោយមាន ៧៦០គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសនេះមានតម្លៃជាង៦,៧ពាន់លានដុល្លារ។កំណើនសេដ្ឋកិច្ចរបស់ឡាវបានកើនឡើងរហូតដល់ទៅ៧,៨ភាគរយក្នុងមួយឆ្នាំ ជួយឲ្យប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋកើនឡើងរហូតដល់ទៅ១.៧៣០ដុល្លារ ក្នុងមួយឆ្នាំភាគច្រើនអាស្រ័យទៅលើការ វិនិយោគរបស់ចិន។

លោក Thitinan Pongsudhirak អ្នក ឯកទេសវិទ្យាសាស្ត្រនយោបាយមកពី សាកលវិទ្យាល័យជូឡាឡងកនប្រទេស ថៃបានបញ្ជាក់ថា «ចិនពិតជាអ្នកជំនួយ និងដៃគូដ៏សំខាន់របស់ឡាវ»។ ប៉ុន្តែពេលនេះឡាវកំពុងតែព្យាយាមចាកចេញពីឥទ្ធិពលរបស់ចិនដោយឡាវបានជួយដល់ អាមេរិកនៅក្នុងដំណើរឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ហើយលោកអូបាម៉ាគឺជាប្រធានាធិបតីដំបូងដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសឡាវ។

ចិនបានចំណាយប្រាក់ជាច្រើននៅក្នុងការជួយកសាង អភិវឌ្ឍប្រទេសឡាវចាប់ តាំងសំណងនៅក្នុងទីក្រុងវៀងចន្ទន៍រហូតដល់បណ្តាខេត្តនៅភាគខាងជើងដូចជា Luang Orabang , Oudomsay និង Bokeo ជាដើម។ ជាមួយគ្នានោះនៅក្នុងតំបន់សេដ្ឋ កិច្ចចិនគេបានប្រើប្រាស់ភាសាចិនជាភាសាផ្លូវការទៀតផង។

កាលពីខែឧសភា ឆ្នាំ២០១៦ ធនាគារ ពិភពលោក WB បានប្រកាសថា ចិនមានឥទ្ធិពលកាន់តែធំឡើងៗដល់សេដ្ឋកិច្ចឡាវ។ កាលពីឆ្នាំ២០១៥ ចិនជាម្ចាស់បំណុល ដល់ទៅ៤០ភាគរយរបស់ឡាវគឺកើនឡើងរហូតដល់ទៅ៣៥ភាគរយបើប្រៀបធៀប នឹងឆ្នាំ២០១២។

បណ្តាមេដឹកនាំឡាវចាំបាច់ត្រូវតែពឹងផ្អែកលើវិស័យសេដ្ឋកិច្ចដើម្បីធ្វើឲ្យទំនាក់ទំនងក្នុងតំបន់មានតុល្យភាព។ ប៉ុន្តែឡាវជាប្រទេសដែលកាន់តំណែងជាប្រធាន អាស៊ានបានធ្លាក់ក្នុងដំណាក់កាលពិបាកដោះស្រាយពេលដែលចិនព្យាយាមបង្កើនឥទ្ធិពលនៅអាស៊ានស្តីពីបញ្ហាសមុទ្រចិនភាគខាងត្បូង។
ទាំងនោះហើយការបង្កើនទំនាក់ទំនងជាមួយអាមរិកគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់ឡាវ។ ប៉ុន្តែជារឿងដ៏លំបាកពេលដែល ទំនាក់ទំនងសេដ្ឋកិច្ចរវាងឡាវនឹងអាមេរិកមានតែ៧០លានដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានោះសហរដ្ឋអាមេរិកបាន ប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ថែម៩០លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីជួយប្រទេសឡាវបោសសម្អាតគ្រាប់ធុនធ្ងន់ដែលមិនទាន់ផ្ទុះអំឡុងពេលសង្គ្រាម វៀតណាមរហូតមកដល់ពេលនេះដែល សម្លាប់ និងរងរបួសមនុស្សជាង២០.០០០ នាក់។
ការប្រកាសនេះធ្វើឡើងអំឡុងពេល ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើ ទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសឡាវ ប្រទេសដែលអាមេរិកបានចំណាយប្រាក់ជិត១០០លានដុល្លារមកហើយក្នុង រយៈពេល២០ឆ្នាំកន្លងមកដើម្បីបោស សម្អាតគ្រាប់មិនទាន់ផ្ទុះ (UXO) ។

យន្តហោះចម្បាំងអាមេរិកចាប់ពីឆ្នាំ ១៩៦៤ដល់ឆ្នាំ១៩៧៣ បានទម្លាក់គ្រាប់បែកចង្កោមជាង២៧០លានគ្រាប់ទៅលើប្រទេសកុម្មុយនីស្ត ហើយមួយភាគបីនៃ គ្រាប់ទាំងអស់នេះមិនទាន់ផ្ទុះ ។ នេះបើ តាមការឲ្យដឹងពីអាជ្ញាធរប្រយុទ្ធប្រឆាំង គ្រាប់មិនទាន់ផ្ទុះឡាវ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អាចជួយឲ្យឡាវរួចផុតពីឥទ្ធិពលរបស់ប្រទេសចិន?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: