ភាសា ដែលអាចឲ្យអ្នក រកប្រាក់ចំណូល បានច្រើនជាងគេ

អ្នកណាៗ ក៏មានគំនិតចង់រៀន ភាសាថ្មីមួយបន្ថែម ពីភាសាកំណើត និងភាសាអង់គ្លេសដែរ ប៉ុន្តែអ្វីដែលអ្នកត្រូវគិតនោះគឺ ត្រូវសម្រេចចិត្ត ជ្រើសរើសភាសាណា មកធ្វើការសិក្សាបន្ទាប់ទៀត។ នេះជាចម្ងល់ ដែលយើងនឹង ផ្តល់ជាមតិណែនាំ ដល់ប្រិយមិត្តអ្នកអានថ្ងៃនេះ។

តើអ្នកដឹងទេថា ការរៀនភាសាថ្មីបន្ថែម ក៏អាចជួយឲ្យអ្នកអាចរកលុយកាក់ បានច្រើនដែរឬទេ? អ្នកប្រហែលជាធ្លាប់បានឮ មហាសេដ្ឋីលំដាប់ពិភពលោក Warren Buffet និយាយថា “the more you learn, the more you earn.” ដែលអាចប្រែមកជាភាសាខ្មែរថា “រៀនកាន់តែច្រើន រកលុយក៏បានកាន់តែច្រើន”។ នេះហាក់ដូចជា ឃ្លាប្រយោគលើកទឹកចិត្ត មួយសម្រាប់អ្នកដែលមាន បំណងចង់រៀនភាសាបន្ថែម ទាំងឡាយ។

មនុស្សជាច្រើន មានការលំបាក ក្នុងការស្វែងរកការងារណាស់ មិនថាជាការងារពេញម៉ោង ឬក្រៅម៉ោងឡើយ។ រឿងដែលល្អនោះគឺ ការរៀនភាសាថ្មីបន្ថែមលើភាសាកំណើត និងភាសាអង់គ្លេស បានបង្ហាញថា វាមិនត្រឹមតែបង្កើនឱកាស ក្នុងការស្វែងរកការងារល្អៗប៉ុណ្ណោះទេ តែវាក៏ត្រូវបានបង្ហាញថា បានជួយបង្កើនប្រាក់ចំណូល របស់អ្នកផងដែរ។ 

# បង្កើនប្រាក់ចំណូល?

ការសម្រេចចិត្តសិក្សាភាសាបន្ថែម ត្រូវបានបង្ហាញឲ្យឃើញថា ប្រាក់ឈ្នួលឬបស់អ្នក អាចកើនឡើងពីចន្លោះ ១០ ទៅ ១៥ ភាគរយឯណោះ នេះបើយោងតាម ទីភ្នាក់ងារអ្នកជំនាញខាងភាសា ជ្រើសរើសពលករ Euro London។ ពួកគេបានបង្ហាញថា ការរៀនភាសាថ្មីបន្ថែម គឺដូចជាការដាក់ទុនវិនិយោគ ដែលមានភាពវៃឆ្លាតបំផុត។ មិនថាអ្នកមានអាយុប៉ុន្មាននោះទេ ប្រសិនបើអ្នកកំពុងតែ រៀបចំខ្លួន ប្រលូកចូលវិស័យការងារ នោះអ្នកត្រូវតែចេះបង្កើននូវឱកាស។ ជាងនេះទៅទៀត ប្រាក់រង្វាន់ ជាប្រាក់ខែ ក៏ប្រែប្រួលអាស្រ័យលើ ភាសាដែរ ប្រសិនបើអ្នកចេះស្ទាត់។

ឥលូវនេះ សូមប្រិយមិត្តមកតានដាន ភាសា ដែលអ្នកគួរជ្រើសរើសសិក្សា ប្រសិនបើអ្នកចង់រកលុយបានច្រើន និងធ្វើឲ្យអាជីពការងារ របស់អ្នកកាន់តែប្រសើរឡើង ៖ 

១. ភាសាបារាំង

មនុស្សជាង ២០០ លាននាក់ ដែលរស់នៅលើទ្វីប ៥ ខុសៗគ្នា ជុំវិញពិភពលោក សុទ្ធតែនិយាយភាសាបារាំង។ ដំបូង អ្នកប្រាកដជាគិតថា ភាសាបារាំងត្រូវបាន ប្រើប្រាស់តែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង ភាសាបារាំង ជាភាសាដែលត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយបំផុត បន្ទាប់ពីភាសាអង់គ្លេស។ អ្នកមិនត្រឹមតែអាច ទទួលបានការងារក្នុងប្រទេស បារាំង ប៉ុណ្ណោះទេ អ្នកក៏អាចស្វែងរកការងារបាន ក្នុងប្រទេសជាច្រើនទៀតដូចជា កាណាដា ស្វីស បែលហ្ស៊ិក និងតំបន់អាហ្រ្វិកទៀតផង។ ហេតុនេះ វាជាភាសាដ៏ល្អបំផុត សម្រាប់អ្នកចង់ជ្រៀតខ្លួនចូលទីផ្សារសេដ្ឋកិច្ច របស់បារាំង។

សាលារៀន និងសាកលវិទ្យាល័យល្បីៗជាច្រើន ក្នុងប្រទេសបារាំងសុទ្ធតែ ជាប់ចំណាត់ថ្នាក់ ជាស្ថាប័នអប់រំលំដាប់កំពូល របស់ពិភពលោក។ ហេតុនេះ ប្រសិនបើអ្នកចេះភាសាបារាំង អ្នកនឹងមានឱកាសទទួលបានអាហាររូបករណ៍ កម្រិតថ្នាក់អនុបណ្ឌិតនៅទីនោះខ្ពស់។ 

២. ភាសាចិន

ប្រទេសចិន បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ច លេចធ្លោថ្មីថ្មោង របស់ពិភពលោក។ ប្រសិនបើអ្នកមានអាជីវកម្ម នោះភាសាចិន ជាភាសាមាន សម្រាប់បង្កើនឱកាសរបស់អ្នក កំណត់អតិថិជនគោលដៅ បានរាប់ពាន់លាននាក់។ សូម្បីតែ ជនជាតិអឺរ៉ុបភាគច្រើន ក៏សុទ្ធសឹងតែ ចេះនិយាយភាសាចិន។ លើសពីនេះទៅទៀត ចំនួនមហាវិទ្យាល័យ ដែលបង្រៀនភាសាចិន ក៏កើនឡើង ដែលបានធ្វើឲ្យភាសាចិននេះ ត្រូវបានប្រើប្រាស់ កាន់តែច្រើនយ៉ាងទូលំទូលាយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយភាសាចិនជាភាសាដែលមានការលំបាកបន្តិច ក្នុងការសិក្សា។ 

៣. ភាសាជប៉ុន

បន្ទាប់ពីភាសាចិន មនុស្សភាគច្រើនប្រាកដជាគិតថា ការសិក្សាភាសាជប៉ុន ក៏ជាការលំបាក និងមិនងាយរៀនចេះនោះទេ។ ប៉ុន្តែជាក់ស្តែង វាមិនមែនជាការពិតទេ ភាសាជប៉ុនមិនបង្កការលំបាក ក្នុងការសិក្សានោះទេ។ អ្វីដែលសំខាន់នោះគឺ អ្នកទាងអស់គ្នាប្រាកដ ជាធ្លាប់ដឹងហើយថា ប្រទេសជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមាន ឥទ្ធិពលសេដ្ឋកិច្ចខ្លាំង លំដាប់ពិភពលោក និងជាទីតាំង គោលដៅ នូវបណ្តាក្រុមហ៊ុនល្បីឈ្មោះធំៗ របស់ពិភពលោក។ ហេតុនេះការសិក្សាភាសាជប៉ុន គឺជាឱកាស ដ៏ល្អសម្រាប់ជនជាតិអាស៊ីយើង។ ជាងនេះទៅទៀត មិនត្រឹមតែមានកម្រិតសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ប្រទេសជប៉ុន ក៏មានវប្បធម៌ដ៏សម្បូរបែប និងប្រវត្តិសាស្ត្រដ៏ក្រាស់ក្រែល ដែលទាក់ទាញចិត្តមនុស្សសឹងតែគ្រប់ៗគ្នា។ ជាពិសេស ប្រទេសនេះ មានភាពល្បីល្បាញខាង គំនូរជីវចល និងវីដេអូហ្គេមជាច្រើន ដែលទទួលបានការគាំទ្រ ភាគច្រើនពីក្មេងៗទៀតផង។

៤. ភាសាកូរ៉េ

ភាសាកូរ៉េ បានមានការកើនឡើង នូវអ្នកប្រើប្រាស់ជាលំដាប់ សព្វថ្ងៃនេះ។ ភាសានេះ ត្រូវបានគេប្រើប្រាស់ ដោយមនុស្សប្រមាណ ៨០ លាននាក់ ពាសពេញពិភពលោកយើងនេះ និងជាភាសាទី ១៦ ដែលត្រូវបានគេនិយាយ យ៉ាងទូលំទូលាយបំផុត។ ការកើនឡើងនូវអ្នកសិក្សាភាសាកូរ៉េ ដ៏គួរឲ្យកត់សម្គាល់ នៅប៉ុន្មានទស្សវត្សចុងក្រោយនេះ ក៏ដោយសារមានសហគមន៍របស់កូរ៉េ ជាមួយនឹងតួនាទីក្នុងសេដ្ឋកិច្ចដ៏ខ្លាំងក្លា របស់កូរ៉េខាងត្បូង ជាពិសេស ការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ និងការផ្សព្វផ្សាយវប្បធម៌ ដ៏មានប្រជាប្រិយភាព ទៅកាន់ពិភពលោកទាំងមូល៕ 

ប្រភព៖  |  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភាសា ដែលអាចឲ្យអ្នក រកប្រាក់ចំណូល បានច្រើនជាងគេ

ភាសា ដែលអាចឲ្យអ្នក រកប្រាក់ចំណូល បានច្រើនជាងគេ

ភាសា ដែលអាចឲ្យអ្នក រកប្រាក់ចំណូល បានច្រើនជាងគេ

ភាសា ដែលអាចឲ្យអ្នក រកប្រាក់ចំណូល បានច្រើនជាងគេ

ភាសា ដែលអាចឲ្យអ្នក រកប្រាក់ចំណូល បានច្រើនជាងគេ