ហូឡង់​ ប្រារព្ធពិធីដង្ហែរក្បួនចម្លាក់ផ្កា ធំបំផុតក្នុងលោក (មានវីដេអូ)

ហូឡង់៖  ថ្មីៗនេះ ប្រទេសហូឡង់បានប្រារព្ធពិធី ក្បួនដង្ហែផ្កាប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា ‘Corso Zundert’ ដោយមានការចូលរួមពីក្រុមអ្នកស្ម័គ្រចិត្តចំនួន២០ក្រុម ចូលរួមប្រកួតប្រជែង សម្រាប់ការរចនាចម្លាក់ផ្កាស្អាតជាងគេ។

ក្បួនដង្ហែផ្កា‘Corso Zundert’ ត្រូវបាធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងទីក្រុង Zundert ដែលជាទីក្រុងតូចមួយ របស់ប្រទេសហូឡង់។ រូបចម្លាក់ផ្សេងៗខុសប្លែកពីគ្នាចំនួន២០ ត្រូវបានគេធ្វើឡើងពីផ្កា Dahlia រាប់ពាន់ ចាប់តាំងពីរូបចម្លាក់សត្វ រហូតដល់រូបមនុស្ស និងសត្វចម្លែក ដោយតុបតែងនៅលើរថយន្តធំមួយ ដែលមើលទៅហាក់ដូចជាពួកវា កំពុងតែអណ្តែត អមដោយការសម្តែង និងតន្រ្តីទៀតផង។ 

មនុស្សជាច្រើននាក់ បានប្រមូលផ្តុំគ្នាអង្គុយចាំមើលក្បួនដង្ហែ​ផ្កាប្រចាំឆ្នាំមួយនេះ នៅសងខាងផ្លូវនៃកន្លែងប្រារព្ធពិធី យ៉ាងរីករាយ ដោយទន្ទឹងរង់ចាំមើលស្នាដៃដ៏អស្ចារ្យនៃការតម្រៀបផ្កាជារូបចម្លាក់នីមួយៗ និងផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅក្នុងពិធីនេះផងដែរ។

សម្រាប់ឆ្នាំនេះ ការរចនាចម្លាក់ផ្កាស្អាតជាងគេនៅក្នុងក្បួនដង្ហែផ្កា ‘Corso Zundert’ គឺជ័យលាភីបានទៅលើរូបចម្លាក់ នាគពណ៌ទឹកក្រូច ដ៏ធំដែលមានឈ្មោះថា Dangerous Transportation រចនាឡើងដោយ ក្រុមរចនាដែលមានឈ្មោះថា Tiggelaar ។

គួរបញ្ជាក់ថា ក្បួនដង្ហែរផ្កានេះត្រូវបានធ្វើឡើងដំបូង នៅក្នុងឆ្នាំ ១៩៣៦ ដើម្បីជានិមិត្តសញ្ញានៃការនាំចេញផ្ការបស់ប្រទេសហូឡង់ ៕

ចង់ដឹងថា ទិដ្ឋភាព​ក្នុង​ពិធី​ដង្ហែ​ក្បួន​ផ្កា​នេះស្រស់ស្អាតប៉ុណ្ណា មកទស្សនារូបភាព និងវីដេអូទាំងស្រុងខាងក្រោម!

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហូឡង់​ ប្រារព្ធពិធីដង្ហែរក្បួនចម្លាក់ផ្កា ធំបំផុតក្នុងលោក (មានវីដេអូ)
ជ័យលាភីលេខ១