ព្រះសង្ឃថៃ ប្រាប់ពីរឿងរ៉ាវពិត នៅពីក្រោយរូបថត សត្វដំរីចេេះបត់ជើង ក្រាបដាក់បាត្រ (មានវីដេអូ)

ថៃ៖  រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីទិដ្ឋភាព សត្វដំរីចេះអង្គុយបត់ជើងដាក់បាត្រ ថ្វាយបង្គំទៅដល់ព្រះសង្ឃ ក្នុងទីព្រៃមួយកន្លែងនៅប្រទេសថៃ  កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង រីកសុះសាយជាសាធារណៈ លើបណ្តាញផ្សព្វផ្សាយសង្គម នាដើមសប្តាហ៍នេះ ខណៈមានក៏មហាជនជាច្រើន បានលើកឡើងចោទសួរថា តើវាជាការពិតឬ?  ខណៈអ្នកខ្លះទៀត លើកឡើងថា វាគ្រាន់តែកាត់តមួយតែប៉ុណ្ណោះ ឬយ៉ាងណាទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែមានភាពចម្រូងចម្រាស់ច្រើន ក៏មានអ្នកជឿ និងអ្នកមិនជឿស្របពេលជាមួយគ្នាផងដែរ។ ក្នុងនោះព្រះសង្ឃដែលនៅក្នុងរូបថតផ្ទាល់តែម្តង ព្រះនាម Phra Kru Samharn គង់នៅវត្ត Pa Ajiang ក្នុងខេត្តសូរិន្ទ បានចេញមុខអះអាង ដោយមានសង្ឃដីការប្រាប់អ្នកយកព័ត៌មានថា នេះមិនមែនជារូបថតកាត់ត ឬច្នៃប្រឌិត (Photoshop) អ្វីទេ ពោលវាជារូបភាពពិតៗ ដែលសត្វដំរីទាំងអស់នោះ បានប្រតិបត្តិក្រាបលុតជង្គង់ ដាក់អាហារ (ចង្ហាន់) ក្នុងបាត្ររបស់ព្រះតេជគុណយ៉ាងពិតប្រាដកមែន។

ព្រះតេជគុណ Phra Kru Samkarn បានសង្ឃដីការឲ្យដឹងទៀតថា ដំរីទាំងបួនក្បាលនៅក្នុងរូបភាពដែលថតបាន  ទី១មានឈ្មោះ  Mongkhol (អាយុ៩ឆ្នាំ) ទី២ឈ្មោះ Yodrak (អាយុ១៥ឆ្នាំ) ទី៣ឈ្មោះ Kamlai និងកូនរបស់វា ដែលមិនស្គាល់ឈ្មោះ និងអាយុ ហើយពួកវាពិតជាអាចអង្គុយ និងថ្វាយបង្គំគោរព ព្រះតេជគុណបានយ៉ាងពិតប្រាដកមែន។

លើសពីនេះទៅទៀតនោះ សូម្បីតែអ្នកថតរូបនេះផ្ទាល់ ក៏បាននិយាយប្រាប់ព្រះតេជគុណណថា ពិតជាគួរឲ្យភ្ញាក់ផ្អើល និងសឹងតែមិនគួរឲ្យជឿ ដែលដំរីមានសមត្ថភាពនិងទេពកោសល្យ យ៉ាងល្អដូច្នេះសោះ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ការម៉ាស្សា ដោយការឡើងជាន់ ពីសត្វដំរី ទម្ងន់ជាង ៣តោន មិនមែនជារឿងលេងសើច ដែលមនុស្សគ្រប់គ្នា នឹកឃើញ ចង់សាកល្បង ដើម្បីរំសាយការនឿយហត់នោះទេ ក៏ប៉ុន្តែ មានភ្ញៀវទេសចរ ជាច្រើន បានទៅ ជំរុំព្រៃ ក្នុងប្រទេសថៃ ដើម្បីទទួលយក ការម៉ាស្សា បែបនោះ។

សត្វដំរីមួយក្បាលកំពុងផ្តល់សេវាម៉ាស្សាដល់ភ្ញៀវទេសចរ

ការម៉ាស្សាដ៏ចំលែកនេះ ត្រូវបានគេបង្កើតឡើង នៅក្នុងខេត្តឈៀងម៉ៃ ដែលទីនោះ មានពូជដំរីអាស៊ី មួយចំនួន ទង្ងន់ចន្លោះពី ២ ទៅ ៥តោន កន្លះ ផ្តល់សេវា ម៉ាស្សា ដល់អ្នកទេសចរ ដោយប្រើ ប្រម៉ោយ និង ជើងរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ការម៉ាស្សា ដោយដំរីនេះ មិនអនុញ្ញាតិឲ្យអ្នកដែល មានស្មារតី ខ្លាចញញើត សាកល្បងនោះទេ ព្រោះបើសិនជាពួកគេ កម្រើកចុះឡើង អាចប្រឈមមុខ នឹងការស្លាប់ ដោយសារ ដំរីជាន់។

អ្នកទេសចរ ឈ្មោះ Ian Maclean មកពីកោះហាវ៉ៃ ប្រទេសអាមេរិក ដែលកំពុង ថតភ្ញៀវទេសចរ ស្រីប្រុស ២នាក់ទៀត កំពុងក្រាប ឲ្យដំរីម៉ាស្សា បានប្រាប់ថា៖ “កំឡុងដំណើរទេសចរ ជុំវិញទ្វីបអាស៊ី ខ្ញុំបានឃើញ ការម៉ាស្សាដោយសត្វ ផ្សេងៗ រួមមានទាំង ការម៉ាស្សា ដោយសត្វពស់ថ្លាន់ នៅមីយ៉ាន់ម៉ាផងដែរ”។

“នៅប្រទេសថៃ ម្ចាស់សួនសត្វ មានភាពវៃឆ្លាត ដោយពួកគេ រកនឹកឃើញ ពីវិធីដែលអាចរក ប្រាក់បន្ថែម។ ប៉ុន្តែវាមើលទៅ ហាក់ដូចជាគ្រោះថា្នក់បន្តិច នៅពេលដែល សត្វដំរីឡើង ជាន់លើ ជើង របស់ភ្ញៀវទេសចរ។ អ្នកអាចស្រមៃថា តើមានអ្វី អាចកើតឡើង ហើយអ្នកដែលត្រូវដំរី ជាន់ឈឺខ្លាំងប៉ុណ្ណា!”។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត