លោក មិន ឃិន ទទួលមរណភាព​ក្នុង​អាយុ​៧៨​ឆ្នាំ​ និពន្ធដោយ : ថ្មីៗ       September-08-2016, 10:20 am         1514

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក មិន ឃិន ទទួលមរណភាព​ក្នុង​អាយុ​៧៨​ឆ្នាំ​​លោក មិន ឃិន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា នេះ នៅ​មន្ទីរពេទ្យក្រុង​បាងកក ប្រទេស​ថៃ ក្នុង​អាយុ​៧៨​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់​លោក អ៊ួ​ង វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ បាន​អះអាងថា លោក មិន ឃិន មាន​ជំងឺមហារីក​សួត តាំងពី​គាត់​នៅ​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​។ នា​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ លោក​បាន​ចេញទៅ​ព្យាបាល​នៅ​ថៃ មុននឹង​ទទួលមរណភាព​។

​សព​របស់លោក មិន ឃិន ត្រូវ​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃ​ដដែល​នេះ​៕