ដឹងទេ ពេលផ្ទុះកំហឹងម្តងៗ តើប៉ះពាល់ដល់សុខភាពរាងកាយអ្វីខ្លះ?

ដឹងទេ ពេលផ្ទុះកំហឹងម្តងៗ តើប៉ះពាល់ដល់សុខភាពរាងកាយអ្វីខ្លះ?

សេចក្តីក្រោធខឹងតែងតែកើតមានចំពោះមនុស្សទូទៅ ។ នេះក៏ជាបញ្ហាសុខភាពផ្លូវអារម្មណ៍មួយផងដែរ ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ។

កំហឹងក្នុងអារម្មណ៍តែងបង្ករគ្រោះថ្នាក់ដល់សុខភាពបេះដូង កើនសំពាធឈាម និងអាចបណ្តាលអោយប៉ះពាល់ដល់សំពាធសរសៃឈាមក្នុងខួរក្បាលផងដែរ ។ ប្រសិនបើអ្នកជាមនុស្សតែងឆាប់ខឹង និងពិបាកទប់អារម្មណ៍នឹងកំហឹងខ្លួនឯងបាន អ្នកគួរសាកល្បងពិចារណា នូវចំនុចមួយចំនួចខាងក្រោម ៖
• ត្រូវគិតមុននិងនិយាយចេញមកនៅពេលអ្នកខឹង ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ
• ត្រូវដឹងថានៅពេលអ្នកខឹង ចង្វាក់បេះដូងនឹងដើរលឿន ចលនាដង្ហើមក៏ដើរលឿន ដូច្នេះអ្នកត្រូវ ដឹងពីផលវិបាកដែលប៉ះពាល់ដោយបញ្ហានេះ ។
• ត្រូវរាប់ពី១ដល់១០ នៅពេលអ្នកខឹង ដើម្បីរងាប់អារម្មណ៍
• ត្រូវបំផ្លែងអារម្មណ៍ខឹង អោយទៅជាចំនុចវិជ្ជមាន និងកុំសំដែងការខឹងសម្បារទៅកាន់អ្នកដទៃ
• ដកដង្ហើមយឺតៗ និងដកដង្ហើមចេញចូលអោយបាន ៣ទៅ ៤ដងនៅពេលខឹង និងទប់ខ្យល់ដង្ហើម ម្តងៗអោយបានពី ៣ទៅ ៤វិនាទី មុននឹងបញ្ចេញខ្យល់ដង្ហើម ។
• ត្រូវគេងអោយបានគ្រប់គ្រាន់នៅពេលយប់ ។ កង្វះដំណេកក៏អាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ផងដែរ ធ្វើអោយអារម្មណ៍មិនស្ងប់ តានតឹង និងឆាប់ឆេវឆាវដោយមិនដឹងហេតុផល ៕

ប្រភព ៖ pmhotnews

  • ដឹងទេ ពេលផ្ទុះកំហឹងម្តងៗ តើប៉ះពាល់ដល់សុខភាពរាងកាយអ្វីខ្លះ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ចំនេះដឹង
Tags: