Rock គ្រោង​នាំ ​DJ ជប៉ុន​២នាក់ មក​លេង​​​​ក្នុង​ក្លឹប​ស្រុក​ខ្មែរ

លោក Checo ប្រធាន​ទីផ្សារ Rock Entertainment Center បាន​ប្រាប់ Sabay ថា ឆាប់​ខាង​មុខ​នេះ Rock គ្រោង​នាំ Dj ល្បីៗ​​ពី​ប្រទេស​ជប៉ុន​ចំនួន២រូប ដើម្បី​លេង​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ចំនួន​ក្នុង​ប្រទេស​​កម្ពុជា ជា​ពិសេស​គឺ Zeus ក្លឹប។

 

 

Rock គ្រោង​នាំ ​DJ ជប៉ុន​២នាក់ មក​លេង​​​​ក្នុង​ក្លឹប​ស្រុក​ខ្មែរ
 

 
DJ ទាំង​២នាក់​នោះ​មាន DJ Kenji Tsuchida និង DJ Ti ARa ដោយ​ពូក​គេ​គ្រោង​មក​​ប្រទេស​កម្ពុជា ក្នុង​​ពេល​​ផ្សេង​គ្នា។ DJ Kenji Tsuchida មក​​នៅ​ថ្ងៃ​ទី២៣ ខែ ​កញ្ញា ឆ្នាំ ២០១៦ ដោយ​មក​ចំនួន១៣​​ថ្ងៃ ចំណែក DJ Ti ARa មក​​នៅ​ថ្ងៃ​ទី១៤ ខែ តុលា ឆ្នាំ ២០១៦ ដោយ​មក​ចំនួន៤ទៅ៥ ថ្ងៃ។
 

 
លោក Checo បាន​​លើក​ឡើង​​ថា DJj ទាំង​២ គឺ​ជា ​Dj ​ល្បី​ខ្លាំង​នៅ​ប្រទេស​ជប៉ុន ដោយ​ Rock Entertainment Center ​យល់​​ឃើញ​ថា ការ​នាំ​​ពួក​គេ​មក​នេះ នឹង​នាំ​ភាព​សប្បាយ​រីករាយ​ដល់​​យុវវ័យ​កម្ពុជា​ ក៏​ដូច​ជា​ចែក​រំលែក​បទ​ពិសោធ​ដល់​​ Dj ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។
 

 
Rock គ្រោង​នាំ ​DJ ជប៉ុន​២នាក់ មក​លេង​​​​ក្នុង​ក្លឹប​ស្រុក​ខ្មែរ
 

 
តាម​គម្រោង ក្រៅ​ពី​លេង​កម្សាន្ត​នៅ ក្លឹបខាង​លើ DJ ទាំង២ គ្រោង​ទៅ​លេង​ក្នុង​ក្លឹប​មួយ​​ចំនួន​នៅ​​​កំពង់សោម និង បាវិត ផង​ដែរ។
កន្លង​មក​ Rock Entertainment Center ធ្លាប់​នាំ​ Dj ល្បីៗ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន មក​លេង​ប្រទេស​កម្ពុជា​​ជា​ច្រើន​មក​ហើយ ក្នុង​នោះ​មាន​ដូច​ជា មក​ពី​វៀតណាម កូរ៉េ អាហ្វ្រិក អាមេរិក ជា​ដើម៕
 

 
Rock គ្រោង​នាំ ​DJ ជប៉ុន​២នាក់ មក​លេង​​​​ក្នុង​ក្លឹប​ស្រុក​ខ្មែរ
 

 
Rock គ្រោង​នាំ ​DJ ជប៉ុន​២នាក់ មក​លេង​​​​ក្នុង​ក្លឹប​ស្រុក​ខ្មែរ
 

 
អត្ថបទ៖ ខុត សីហា