ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត នាំគ្នាចុះលេងទឹក ក្នុងរណ្ដៅលង់ស្លាប់ទាំង ២នាក់

ត្បូងឃ្មុំ៖ ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ ១០ឆ្នាំ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បាននាំគ្នាទៅលេងទឹកក្នុងរណ្ដៅ គ្រាដែលឪពុកម្ដាយ មិននៅផ្ទះ បណ្ដាលឲ្យលង់ទឹកស្លាប់ ទាំង ២នាក់ មើលទៅគួរឲ្យអាសូរ រហូតក្មេងរងគ្រោះអណ្ដែតឡើង ពីទឹកទើបមានគេប្រទះឃើញ ដែលហេតុការណ៍នេះ កើតឡើងត្រង់ចំណុចរណ្ដៅជីកយកដី របស់ឈ្មោះ នង នឿន ស្ថិតក្នុងភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា កុមាររងគ្រោះទាំងពីនាក់បងប្អូន ទី១. ឈ្មោះ ហឿន សុខខួច ភេទស្រី អាយុ ១០ឆ្នាំ និងទី២ ហឿន កុយ ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ចន ហឿន អាយុ ៤៧ឆ្នាំ (បច្ចុប្បន្នរកស៊ីនៅប្រទេសថៃ) និងម្តាយឈ្មោះ ឆុន សំបូរ អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នូវក្នុងភូមិ កើតហេតុខាងលើ ។

ប្រភពបានឲ្យដឹងថា នៅប្រហែលជាម៉ោង៨ព្រឹក ថ្ងៃកើតហេតុ ម្តាយក្មងរងគ្រោះ បានដើរទៅទិញម្ហូប ដោយទុកកូនៗចំនួន ៤នាក់នៅផ្ទះ ចំណែកក្មេងរងគ្រោះទាំង ២នាក់បងប្អូន (កូនទី២ និងទី៣ ) បាននាំគ្នាទៅដើរលេង លុះដល់វេលាម៉ោងប្រហែលជា ១0ព្រឹកថ្ងៃដដែល ស្រាប់តែមានក្មេងម្នាក់ឈ្មោះ សប្បាយ លាងហេង អាយុ១៣ឆ្នាំ នៅភូមិជាមួយ បានជិះកង់មកពីស្រែ ក៏បានឃើញក្មេងរងគ្រោះ អណ្តែតក្នុងទឹកនៅកន្លែង កើតហេតុ ក៏បានមកប្រាប់អាណាព្យាបាល ក្មេរងគ្រោះតែម្តង ។

ក្រោយពីកើតហេតុកម្លាំងជំនាញ បច្ចេកទេសនគរបាលស្រុកត្បូងឃ្មុំ បានចុះទៅធ្វើរការត្រួតពិនិត្យ រួចប្រគល់សពក្មេងរងគ្រោះទាំង២នាក់ ឲ្យក្រុមគ្រួសារយកទៅធ្វើរបុណ្យ តាមប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បងប្អូនជីដូនមួយ៣នាក់ បាន នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ក្នុងដីស្រែ ខាងមុខវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង១០ព្រឹកថ្ងៃ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ។

កុមារងគ្រោះ មានឈ្មោះ ឈន សំណាង អាយុ១៣ឆ្នាំ មានបងប្អូន៣នាក់ ឪពុកឈ្មោះ ឈន ទូច អាយុ៤២ឆ្នាំ មុខរបរបើកឡាន

ម្តាយឈ្មោះ ណុប ស្រីនាង អាយុ៤៣ឆ្នាំ មុខរបររោងចក្ររស់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ​៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត នាំគ្នាចុះលេងទឹក ក្នុងរណ្ដៅលង់ស្លាប់ទាំង ២នាក់

ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត នាំគ្នាចុះលេងទឹក ក្នុងរណ្ដៅលង់ស្លាប់ទាំង ២នាក់

ក្មេងប្រុស-ស្រី ២នាក់ បងប្អូនបង្កើត នាំគ្នាចុះលេងទឹក ក្នុងរណ្ដៅលង់ស្លាប់ទាំង ២នាក់