តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…

6 Videos


រាល់ការតុបតែងខ្លួនជាពិសេសសម្លៀកបំពាក់របស់តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ដែលបានចូលរួមសម្តែងរឿង ខ្នាតធំ «ទឹកចិត្តអ្នកម្តាយសម័យថ្មី» បានទទួលការចាប់អារម្មណ៍ និង សរសើរ ពីសំណាក់ មហាជនថា ស្រស់ស្អាត និង សក្តិសម ។ មានការបង្ហើបថា រាល់សម្លៀកបំពាក់របស់អ្នកនាង អម្ពរ ទេវី ជាស្នាដៃរបស់លោក ពេជ្រ ភីរុណ ជាអតីតស្វាមីរបស់អ្នកស្រី ។

តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…

អ្នកស្រី អម្ពរ ទេវី បានបង្ហាញមុខជាថ្មីម្តងទៀត នៅក្នុងការសម្តែងរឿងខ្នាតធំ ក្រោមស្នាដៃ និពន្ធ របស់អ្នកស្រី ពាន់ ភួងបុប្ជា ។ អ្វីដែលកត់សំគាល់នោះ អ្នកស្រី អម្ពរ ទេវី នៅតែមានភាព ទាក់ទាញពី សំណាក់មហាជនទាំងសមត្ថភាពនិង រូបសម្រស់ ។ នៅក្នុងរឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» អ្នកស្រី អម្ពរ ទេវី ត្រូវសម្តែងជាតួអង្គ ជំទាវ ។ ក្នុងនោះអ្នកស្រីមានការរៀបចំ និង តុបតែងខ្លួនបានយ៉ាង សក្តិសមជាពិសេសសម្លៀកបំពាក់គ្រប់ឈុតរបស់អ្នកស្រី ។ រហូតមានហាងកាត់ដេរមួយចំនួនបានចម្លង ម៉ូដ សម្លៀក បំពាក់របស់អ្នកស្រីថែមទៀតផង ។

តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…

បើតាមការរៀបរាប់របស់អ្នកស្រី ពាន់ ភួងបុប្ជា បានអោយ ដឹងថា រាល់ការកែច្នៃម៉ូដសម្លៀកបំពាក់របស់អ្នកស្រី អម្ពរ ទេវី ជាការរៀបចំរបស់អតីតស្វាមីរបស់នាង លោក ពេជ្រ ភីរុណ ដែលមានប្រមាណជា ៨ ឈុត ។ ទោះបីជាអ្នកទាំងពីរបានដើរដល់ផ្លូវបំបែកពីគ្នា ក៏ពិតមែន តែលោក ពេជ្រ ភីរុណ និង អ្នកស្រី អម្ពរ ទេវី នៅតែ បន្តការរាប់អានជាមួយគ្នាដូចមុនដដែល ។

តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…

ជាក់ស្តែងនៅពេលអ្នកស្រីមកសម្តែងរឿង លោក ពេជ្រ ភីរុណ ក៏បាន មកទទួល និង ជូនដំណើរអ្នកស្រីទៅអាមេរិកវិញផងដែរ ។ អ្នកស្រី អម្ពរ ទេវី និង លោក ពេជ្រ ភីរុណ បាន បន្សល់នូវកូនប្រុសស្រីពីរនាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ដែលពេលនេះពួកគេកំពុងរស់នៅជាមួយអ្នកស្រី អម្ពរ ទេវី នៅ សហរដ្ឋអាមេរិក ។ សព្វថ្ងៃអ្នកស្រី អម្ពរ ទេវី ក៏មានស្វាមីថ្មីហើយដែរ ៕ ចេនី

តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…តាមពិត អ្នកច្នៃម៉ូដសម្លៀកបំពាក់ឱ្យ អម្ពរ ទេវី ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» គឺជា…