នារី​កូនកាត់​ឥណ្ឌា​-​ជប៉ុន​ជាប់​ជា​បវរកញ្ញា​ជប៉ុន​ឆ្នាំ​2016

បន្ទាប់​ពី​នាង  ARIANA MIYAMOTO កូនកាត់​អាហ្វ្រិក​-​ជប៉ុន ត្រូវ​បាន​ជ្រើសតាំង​កាលពី​ឆ្នាំ​២០១៥ ជា​បវរកញ្ញា​ចក្កវាឡ​ជប៉ុន​មក នា​ថ្ងៃ​ទី​៥ កញ្ញា នារី​កូនកាត់​ថ្មី​ឥណ្ឌា​-​ជប៉ុន​នាង  PRIYANKA YOSHIKAWA  ត្រូវ​បាន​ជ្រើសរើស​ជា​បវរកញ្ញា​ជប៉ុន​២០១៦ ។

នាង PRIYANKA YOSHIKAWA ត្រូវ​បាន​ជ្រើសតាំង​ជា​បវរកញ្ញា​ជប៉ុន​២០១៦ ក្នុង​ចំណោម​បេ​ក្ខ​នារី​៣០​រូប ។ នាង​នឹង​ជា​តំណាង​របស់​ជប៉ុន​ទៅ​ចូលរួម​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក នា​ខែធ្នូ ខាង​មុខ​នេះ នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​។ អាយុ​២២​ឆ្នាំ​នាង  PRIYANKA YOSHIKAVA កើត​នៅ​ក្រុង​តូ​ក្យូ ដែល​មាន​ឪពុក​ជា​ជនជាតិ​ឥណ្ឌា និង​ម្តាយ​ជា​ជនជាតិ​ជប៉ុន​។  នាង​ចេះ​និយាយ​ស្ទាត់​ទាំង​ភាសា​ជប៉ុន​និង​ភាសា​អង់គ្លេស ។ នាង​មាន​កម្ពស់​១,៧៦​ម៉ែត្រ នាង​ធ្លាប់​ទៅ​រស់នៅ​ក្រុង​SACRAMENTO រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​រយៈពេល​៣​ឆ្នាំ និង​រស់នៅ​មួយ​ឆ្នាំ​ក្នុង​ប្រទេស​ឥណ្ឌា ។

ក្រោយ​ទទួល​បាន​ជ័យជម្នះ​បវរកញ្ញា​ថ្មី​ជប៉ុន ចាត់ទុកជា​កូនកាត់​ជប៉ុន​ពាក់កណ្តាល​ដែល​ភាសា​ជប៉ុន​ហៅ​កាត់  HAFU ថ្លែង​ថា មុន​នាង  ARIANA បណ្តា​កូនស្រី HAFU ពុំ​អាច​ធ្វើ​តំណាង​ជប៉ុន​បាន​ឡើយ ។ គឺ​នាង  ARIANA បាន​ជួយ​លើកទឹកចិត្ត​ខ្ញុំ ព្រមទាំង​នារី​កូនកាត់​ឯទៀត​ៗ​ដោយ​បង្ហាញផ្លូវ​ដែល​ត្រូវ​ដើរ ។ មែនហើយ​ខ្ញុំ​ជានា​រី​កូនកាត់​ឥណ្ឌា​ពាក់កណ្តាល ហើយ​មនុស្ស​ម្នា​តែង​សួរ​ខ្ញុំ​ពី​បញ្ហា​នោះ ។ ឪពុក​ខ្ញុំ​ជា​ជនជាតិ​ឥណ្ឌា​ហើយ​ខ្ញុំ​មាន​មោទនភាព​តែ​ពុំ​មាន​ន័យ​ថា​ខ្ញុំ​ពុំ​មែន​ជានា​រី​ជប៉ុន​ឡើយ ៕