Collins ​ឲ្យ​អាវ​ និង​​ស្បែក​ជើង​ដល់​កុមារ​ម្នាក់​ដែល​គេ​ស៊ុត​បាល់​ចំ​​របួស​​

James Collins បាន​បង្ហាញ​កាយវិការ​ដ៏​គួរឲ្យ​គោរព​មួយ​បន្ទាប់​ពី​ស៊ុត​បាល់​ចំ​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​ដែល​អង្គុយ​ទស្សនា​ក្រោយ​ទី​ដោយ​ចៃដន្យ​ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​វែល​ និង​ម៉ុលដូវ៉ា​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ។

 Collins ​ឲ្យ​អាវ​ និង​​ស្បែក​ជើង​ដល់​កុមារ​ម្នាក់​ដែល​គេ​ស៊ុត​បាល់​ចំ​​របួស​​កីឡាករ James Collins និងកុមាររងគ្រោះ (សក់លឿង)

 

ភ្លាមៗ​បន្ទាប់​ពី​ស៊ុត​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ឈ្មោះ Ryan Evans​ រង​ការ​ឈឺចាប់ ខ្សែ​ការពារ​របស់​ West Ham ខាង​លើ​បាន​ស្ទុះ​ទៅ​មើល​ខ្លាច​ក្រែង​កុមារ​រូប​នោះ​មាន​របួស​ធ្ងន់ធ្ងរ​ ហើយ​គេ​ក៏​បាន​ប្រគល់​អាវ​ជម្រើស​ជាតិ​វែល​ មួយ​ដល់​ Ryan ដើម្បី​ជា​ការ​សុំទោស។

 

អាវ​មួយ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​លុប​លាង​វិប្បដិសារី​របស់​ Collins ពោល​គេ​បាន​ទាក់ទង​រក​អាសយដ្ឋាន​របស់​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ហើយ​ផ្ញើ​ថង់​ដាក់​ស្បែក​ជើង​មាន​ឡូហ្គោ​ក្លឹប​ West Ham, ស្បែកជើង​ទាត់​បាល់ និង​ អាវ​ឲ្យ​ Ryan បន្ថែម​ទៀត។

 

កីឡាករ​វ័យ​៣៣ ឆ្នាំ​ថែម​ទាំង​បាន​ផ្ញើ​សារ​ទៅ​ឪពុក​ Ryan ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ដែល​ Ryan មិន​មាន​បញ្ហា ហើយ​ពិត​ជា​សុំទោស​ចំពោះ​ការ​ស៊ុត​ដ៏​អាក្រក់​នោះ​។ ខ្ញុំ​ខ្លួន​ឯង​មាន​កូន​ចំនួន​៣នាក់​ដូច្នេះ​ខ្ញុំ​ពិត​ជា​យល់​អារម្មណ៍​លោក​ ដែល​ឃើញ​កូនប្រុស​មាន​របួស​ដោយ​សារ​ខ្ញុំ​បែបនេះ​…៕”

 

 

Collins ​ឲ្យ​អាវ​ និង​​ស្បែក​ជើង​ដល់​កុមារ​ម្នាក់​ដែល​គេ​ស៊ុត​បាល់​ចំ​​របួស​​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun