លោក មិន ឃិន ទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ

លោក មិន ឃិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទទួលមរណភាពនៅព្រឹកថ្ងៃទី៨ ខែកញ្ញា នេះ នៅមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ ក្នុងអាយុ៧៨ឆ្នាំ។ នេះបើតាមការអះអាងរបស់លោក អ៊ួង វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ។

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ បានអះអាងថា លោក មិន ឃិន មានជំងឺមហារីកសួត តាំងពីគាត់នៅជារដ្ឋមន្ត្រីក្រសួងធម្មការ។ នារយៈពេល៣ខែចុងក្រោយនេះ លោកបានចេញទៅព្យាបាលនៅថៃ មុននឹងទទួលមរណភាព។

សពរបស់លោក មិន ឃិន ត្រូវបញ្ជូនមកកម្ពុជានៅថ្ងៃដដែលនេះ៕

ប្រភព៖ ថ្មីៗ


លោក មិន ឃិន ទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ

រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងការពារបម្រាមមិនឲ្យអ្នកសារព័ត៌មានរាយការណ៍រឿងបោះឆ្នោត

លោក មិន ឃិន ទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ

​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរិះគន់ថា គណបក្សសង្គ្រោះជាតិធ្វើឲ្យលទ្ធិប្រជាធិបតេយ្យចុះថយ