តុលាការដោះលែង​​​​​​មន្ត្រី​​​​​​រដ្ឋបាល​​​​​​ព្រៃឈើ ​​​បន្ទាប់ពី​​​​​​បើកបរ​​​​​​ទាំង​​​ស្រវឹង​​​បុក​​​មនុស្ស​​​ស្លាប់

មន្ត្រីតុលាការមួយរូបបានលើកឡើងថា បន្ទាប់ពីបើករថយន្តទាំងស្រវឹងជោកជាំជ្រុលទៅបុកស្លាប់អ្នកបើកម៉ូតូម្នាក់ ហើយធ្វើឲ្យនគរបាលបើកប្រតិបត្តិការដេញតាមក្នុងល្បឿនយ៉ាងលឿនក្នុងខេត្តសៀមរាប មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ម្នាក់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់កាលពីម្សិលមិញ ព្រោះលោកគ្មាន “ចេតនាធ្វើឲ្យជនរងគ្រោះស្លាប់នោះឡើយ”។ យោងតាមនគរបាលបានឲ្យដឹងថា ពេល”ស្រវឹងជោកជាំ” នៅម៉ោងប្រហែល១១យប់ថ្ងៃអាទិត្យ លោក យ៉ាន ស៊ីដេត អាយុ៤៨ឆ្នាំជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើបានបើករថយន្តបុកពីក្រោយជនរងគ្រោះឈ្មោះ ចាន់ រស្មី អាយុ៤១ឆ្នាំ ជាប្រជាការពារភូមិដែលកំពុងល្បាតនៅក្នុងស្រុកប្រាសាទបាគង។ ប៉ុន្តែ លោក យ៉ាន ស៊ីដេត មិនបានឈប់នោះទេ ហើយបានបើកអូសប្រជាការពាររូបនេះ និងម៉ូតូដែលជាប់នៅពីក្រោមរថយន្តម៉ាកលុចស៊ីសរបស់លោកប្រហែលជាងដប់ម៉ែត្រមុនពេលនគរបាលបើកដេញតាមទាន់នៅតាមបណ្តោយផ្លូវជាតិលេខ៦ចម្ងាយប្រហែល១៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។ យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ដោយសារស្រវឹងជោកជាំមិនអាចឆ្លើយសំណួរបានកាលពីថ្ងៃច័ន្ទ ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបកាលពីម្សិលមិញ។ ទោះបីជានគរបាលចរាចរខេត្តស្នើឲ្យមានការចោទប្រកាន់ពីបទបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង រត់គេចពីកន្លែងកើតហេតុ និងបើកបរដោយធ្វេសប្រហែសបណ្តាលឲ្យមានការបត់បង់ជីវិតក៏ដោយ តែព្រះរាជអាជ្ញាលោកកើត សុវណ្ណារ៉េត បានសម្រេចដោះលែងលោក យ៉ាន ស៊ីដេត ដោយគ្មានការចោទប្រកាន់កាលពីម្សិលមិញ នេះបើយោងតាមលោក រាម ច័ន្ទមុន្នី អ្នកនាំពាក្យតុលាការ។ ដោយពន្យល់ថា គ្រួសារជនរងគ្រោះ ចាន់រស្មី បានព្រមដកពាក្យបណ្តឹង បន្ទាប់ពីយល់ព្រមទទួលសំណងប្រហែល៥.០០០ដុល្លារនោះ លោកបានមានប្រសាសន៍ថា “គាត់បានផ្តល់សំណងដល់ដើមចោទ ហើយគាត់ត្រូវបានដោះលែងមកវិញ”។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ជាធម្មតា គ្រោះថ្នាក់ចរាចរណ៍ ជាហេតុការណ៍អចេតនា ហើយគ្មាននរណាចង់ឲ្យមានការបាត់បង់ជីវិតឡើយ។ តុលាការមិនបានដាក់ការចោទប្រកាន់ណាមួយ ព្រោះបើយោងតាមកំណត់ហេតុនគរបាល អ្នកបើកបររថយន្តមិនបានធ្វើអ្វីខុសទេ”។លោកបានបន្ថែមទៀតថា ជនរងគ្រោះ ចាន់ រស្មី គឺជាអ្នកខុសដោយសារបើកម៉ូតូកាត់ពីមុខរថយន្តដែលកំពុងមានល្បឿនយ៉ាងលឿន។ លោក ប៉ោះ ចន្ថា អធិការរងស្រុកស្វាយលើដែលជា អ្នកដឹកនាំប្រតិបត្តិការដេញតាមកាលពីថ្ងៃអាទិត្យ និងដែលបានចាប់ខ្លួនលោក យ៉ាន ស៊ីដេត បានជំទាស់នឹងការអះអាងរបស់តុលាការ។ លោកបានមានប្រសាសន៍ថា “ព័ត៌មានរបស់យើងគឺជាព័ត៌មានពិតប្រាកដ ហើយយើងមិនបានបំផ្លើសហេតុការណ៍ដែលបានកើតឡើងនោះឡើយ។ គាត់ពិតជាបានគេចពីកន្លែងកើតហេតុមែន។ នេះគឺជាការពិត”។ លោក រាម ច័ន្ទមុន្នី បានលើកឡើងថា សំណុំរឿងនេះនឹងនៅតែបើកចំហ ខណៈព្រះរាជអាជ្ញា បន្តបើកការសើុបអង្កេតរក”ភាពមិនប្រក្រតីណាមួយ” ប៉ុន្តែ លោកបានបដិសេធមិនរៀបរាប់លម្អិតឡើយ។ លោក កើត […]

The post តុលាការដោះលែង​​​​​​មន្ត្រី​​​​​​រដ្ឋបាល​​​​​​ព្រៃឈើ ​​​បន្ទាប់ពី​​​​​​បើកបរ​​​​​​ទាំង​​​ស្រវឹង​​​បុក​​​មនុស្ស​​​ស្លាប់ appeared first on The Cambodia Daily.