បក្សសង្គ្រោះជាតិ​​​ចង់ឲ្យ​​​តុលាការ​​​ពន្យារ​​​សវនាការ​​​ ហើយ​​​គ្រោងធ្វើ​​​ការតវ៉ា

ដោយតុលាការសន្យាថានឹងបន្តបើកសវនាការជំនុំជម្រះរឿងក្ដីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅថ្ងៃសុក្រ បើទោះជាមានការអំពាវនាវម្ដងហើយម្ដងទៀតក្ដី ក៏គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សរំពឹងថា នឹងមានអ្នកគាំទ្រប្រហែល២.០០០នាក់មកជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍។ ក្រុមមេធាវីតំណាងលោក កឹម សុខា កាលពីម្សិលមិញបានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញពន្យារពេលសវនាការរបស់កូនក្ដីលោក ដែលបដិសេធមិនបង្ហាញខ្លួននៅតុលាការរហូតដល់តុលាការកំពូលចេញសេចក្ដីសម្រេចលើសំណើដាច់ដោយឡែក ដែលស្នើ ឲ្យចាត់ទុកនីតិវិធីនេះជាមោឃៈជាមុនសិន។ ទោះជាយ៉ាងណា អ្នកនាំពាក្យតុលាការបានលើកឡើងថា សវនាការនឹងត្រូវធ្វើតាមការគ្រោងទុកនៅថ្ងៃសុក្រ ហើយលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា នឹងមានមនុស្សរាប់ពាន់នាក់មកការពារអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ដែលរួចផុតពីការចោទប្រកាន់។ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏បានចេញសេចក្ដីថ្លែងការណ៍មួយពីទីក្រុងហ្សឺណែវ អំពាវនាវឱ្យមានសវនាការយុត្តិធម៌ និងឱ្យបញ្ចប់ការគំរាមកំហែងលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំក្រោយ។ លោក កឹម សុខា ប្រឈមសវនាការជំនុំជម្រះពីបទមិនបានបង្ហាញខ្លួននៅតុលាការក្នុងរឿងក្ដី “សញ្ចរកម្ម” ទាក់ទងស្ត្រីម្នាក់ដែលគេអះអាងថា ជាស្ត្រីកំណាន់ ប៉ុន្តែក្រុមមេធាវីរបស់លោកដែលដឹកនាំដោយលោកស្រី ម៉េង សុភារី បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដោយលើកឡើងថា លោក មិនគួរត្រូវបានជំនុំជម្រះទេ ដោយសារលោកមានអភ័យឯកសិទ្ធិ។ លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា “ក្រុមមេធាវីរបស់យើងបានដាក់សំណេីទៅសាលាដំបូងរាជធានីភ្នំពេញទាមទារឱ្យពន្យារពេលសវនាការនៅពេលខាងមុខលើកូនក្ដីរបស់យើងចំពោះការបដិសេធមិនបង្ហាញខ្លួន” ពីព្រោះសំណើដាក់ជូនតុលាការកំពូលត្រូវដោះស្រាយជាមុនសិន។ លោកស្រីបានលើកឡើងថា ”ដើម្បីជាប្រយោជន៍ដល់ការពិត យុត្តិធម៌ ឯករាជ្យ និងតម្លាភាព […]

The post បក្សសង្គ្រោះជាតិ​​​ចង់ឲ្យ​​​តុលាការ​​​ពន្យារ​​​សវនាការ​​​ ហើយ​​​គ្រោងធ្វើ​​​ការតវ៉ា appeared first on The Cambodia Daily.