នារីម្នាក់ក្លាយជា «អង្គរក្សស្រីស្អាតបំផុត» នៅក្នុងកិច្ចប្រជុំ G20 នៅចិន

ថ្មីៗនេះ នារីម្នាក់ដែលស្ថិតក្នុងឯកសណ្ឋានឈុតអង្គរក្ស លេចមុខនៅអំឡុងពេលកិច្ចប្រជុំ G20 នៅប្រទេសចិន បានកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះតែលង់នឹងរូបសម្រស់របស់នាង ដែលប្រៀបប្រដូចបាននឹងតារាភាពយន្ត១ដួងអញ្ចឹញនោះ ។

ខណៈបណ្តាមេដឹកនាំពិភពលោក ជួបពិភាក្សាគ្នាអំពីបញ្ហាសំខាន់ផ្សេងៗ នៅក្នុងទីក្រុង Hangzhou, តែនៅលើបណ្តាញសង្គមរបស់ចិនបែរជាផ្តោតច្រើនជាងទៅលើសម្រស់នារីដែលស្ថិតក្នុងឯកសណ្ឋានឈុតអង្គរក្សមួយនេះទៅវិញ ដែលនាងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អង្គស្រីរូបស្រស់នេះមានឈ្មោះថា Shu Xin មកពីទីក្រុង Guiyan ភាគខាងត្បូងនៃប្រទេសចិន ។ Shu Xin ដែលជាទាហាននៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន ត្រូវបានដឹងថា ទើបតែមានអាយុស្របាល ២០ ឆ្នាំ ប៉ុណ្ណោះ ។

យ៉ាងណាមិញ រូបថតមួយនៃភារៈកិច្ចរបស់នាងនៅក្នុងកិច្ចប្រជុំ G20 ត្រូវបានបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅក្នុងអត្ថបទមួយដែលមានចំណងជើងថាៈ “តើនរណាគឺជាអង្គរក្សដ៏មានឥទ្ធិពលបំផុត សម្រាប់ថ្នាំមេដឹកនាំកំពូលៗ G20” ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៣ នាងត្រូវបានផ្តល់ឈ្មោះជាទាហានស្រីដ៏ស្រស់ស្អាតជាងគេទាំង១០រូប នៅក្នុងជួរកងទ័ពរំដោះប្រជាជន «The People’s Liberation Army» ។

ប្រព័ន្ធផ្សព្វផ្សាយចិននិយាយថា នាងចូលចិត្តច្រៀងលេង និងរាំ នៅក្នុងពេលទំនេរពីការងារ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធីប្រកួតប្រលងចម្រៀង Yangcheng របស់ចិន ។

ទន្ទឹមនោះផងដែរ អ្នកប្រើប្រាស់ម្នាក់សរសេរថាៈ “នាងពិតជាស្រស់ស្អាតមែន! ហើយស្អាតសូម្បីពុំ Makeup ទៀតផង” ។ រីឯអ្នកផ្សេងទៀតលើកឡើងថាៈ “បានរៀបការជាមួយនាង, នាងនឹងធានាថាអ្នកមកដល់ផ្ទះដោយសុវត្ថិភាពនៅពេលយប់” ។ ចំណែកម្នាក់ទៀតនិយាយថាៈ “តើនាងអាចវ៉ៃតប់កើតអត់? ទាយថា នាងនៅទីនោះគ្រាន់តែយាមកាមតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ” ៕

 

 


Related Posts