តារាប្រុសថៃទាំងនេះ​​ អាយុលើស៤០ឆ្នាំហើយ តែម្នាក់ៗសង្ហារកប់ កម្លោះៗសុំខ្មាស!

ថៃ៖ ក្នុងជីវិតរស់នៅលើវិថីសិល្បៈ អស់ប្រមាណជា១0-២0ឆ្នាំ តារាៗប្រុសសាច់ចាំ ទាំងនេះ ម្នាក់ៗហាកគ្មានប្តូរទៅណាសោះ ទាំងសមត្ថភាពនៃការសម្តែង និងរូបសម្រស់ក្តី គឺកាន់តែស្អាតទៅៗ រហូតធ្វើឱ្យកម្លោះៗទាំងក្មេងចាស់ លួចច្រណែនថា ម៉េចបានជាពួកគេមិនចាស់សោះអញ្ចឹង ផ្ទុយពីអ្នកគាំទ្រមើលពួកគេ សម្តែងតាំងពីនៅក្មេងៗ ឥឡូវចាស់អស់ហើយ តែមើលទៅតារាប្រុស ទាំងនេះនៅតែក្មេងដដែល ថែមទាំងសង្ហាទ្វេរដង ហើយពួកគេក៏បានក្លាយទៅជា បុគ្គលគំរូមួយរូប នៅក្នុងពិភពសិល្បៈកម្សាន្តនេះផងដែរ និងនៅតែមានអ្នកគាំទ្រស្រឡាញ់មិនឈប់។

តួឯកប្រុសដំបូងគេនោះគឺ៖

១. លោក Kong Saharat៖ នៅសល់តែ២ឆ្នាំទៀត គាត់អាយុ៥០ឆ្នាំហើយ តែរូបរាងវិញសង្ហាកប់ អាចដើរតួជាមួយតួឯកស្រីវ័យ២0ឆ្នាំបាន។

២. លោក Kelly Tanapat៖ អាយុ៤៥មែនពិត ប៉ុន្តែនៅតែសង្ហា អង់អាចក្លាហាន ក្តោបដំណែងជាតួព្រះរាជាក្នុងរឿង «ភ្លើងព្រះនាង» ជាគូនឹងនាង Aum Patchrapa តារាស្រីជួរមុខ ពិតជាសាកសមគ្នាអស់ទាស់។

៣. លោក Poh Natthawut៖ បង្ហាញខ្លួនជាតារាសម្តែងតួឯកជានិច្ច ត្បិតមានកូន ដល់ទៅ២នាក់និងមានវ័យដល់ទៅ៤២ឆ្នាំយ៉ាងណាក្តី។ សាកមសហើយដែល សម្តែងជាតួឯក ព្រោះបើចាប់អារម្មណ៍សួរពីអាយុទេគ្មាននរណាដឹងទេថា គាត់អាយុជ្រេដល់ម្លឹងនោះ។

៤. លោក Sornram TheappitaK៖ នៅតែសង្ហាគ្មានផ្លាស់ប្តូរទោះអាយុ៤២ឆ្នាំ ទៅហើយយ៉ាងណាក៏ដោយ ប៉ុន្តែភាពជោគជ័យក្នុងវិស័យសិល្បៈ  របស់តួឯងម្នាក់នេះ បានអង្រួនចិត្តក្រមុំៗជាច្រើនឱ្យវឹកវរឈរមិននឹង ក្រោយប្តូរទៅសម្តែងនៅប៉ុស្តិ៍លេខ៧វិញ។

៥. លោក Mos Patiparn៖ ចូលក្នុងវិស័យសិល្បៈតាំងពីអាយុ១៦ឆ្នាំ ជាមួយការថតផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្តែងរឿង ព្រមទាំងការច្រៀងចម្រៀង ផងដែរ បុរសម្នាក់នេះស្ទើរតែគ្មាននរណា អាចដៅស្មានអាយុគាត់បាន ព្រោះមុខមាត់នៅតែដូចក្មេងស្រករក្រោយទៅអាយុឡើងដល់ ៤៣ឆ្នាំយ៉ាងណាក្តី។

៦. លោក Tik Jesdaporn៖ រូបរាងល្អសង្ហាមិនដូរទេ​​​​ សម្រាប់បុរសវ័យ៣៩ឆ្នាំរូបនេះ ផ្តល់នូវភាពទាក់ទាញទាំងសម្រស់ និងសមត្ថភាពធ្វើឱ្យក្រមុំលង់ស្រឡាញ់ ដកចិត្តមិនរួចមិនតិចនាក់នោះទេ។

៧. លោក Tui Ptitan៖ វីរៈបុរសក្នុងក្តីសុបិនរបស់នារីៗ និងជាអាយដល (Idol) សំណព្វចិត្តរបស់បុរសៗជាច្រើននាក់ទៀត ដោយសារតែរូបរាងដ៏ស្រស់សង្ហា ទោះស្ថិតនៅក្នុងអាយុ៤៣ឆ្នាំទៅហើយ យ៉ាងណាក៏ដោយ។

៨. លោក Peter Corp៖ ចាប់តាំងពីបានបង្ហាញខ្លួន​​ ជាតារាចម្រៀងថ្មីៗរួចមក គាត់បានកែប្រែខ្លួនឯងក្នុងរយៈពេលតែ ពីរបីឆ្នាំប៉ុណ្ណោះ​​ មកក្លាយជាបុរសសង្ហាម្នាក់ ដែលមានគេស្គាល់ជាច្រើផងដែរ។ បច្ចុប្បន្នទោះបីជា​​ មានអាយុ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែវ័យហាក់មិនប្តូរសោះគឺក្មេងដដែល កម្លោះល្មមៗប្រកួតសម្រស់ មិនឈ្នះតារារូបនេះនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload