អូបាម៉ា ជួប ឌូតើតេ រយៈពេលខ្លីក្រោយពេលរងការប្រមាថ

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ជួបមេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូតើតេ ក្នុងរយៈពេលខ្លីមួយកាលពីថ្ងៃពុធម្សិលមិញ ក្រោយពេលមេដឹកនាំហ្វីលីពីនប្រើពាក្យប្រមាថ។មន្ត្រីបាននិយាយថា ការជួបនេះធ្វើឡើងតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះគឺមុនអាហារពេលល្ងាចក្នុងពេលប្រជុំអាស៊ាននៅក្នុងប្រទេសឡាវ។

អូបាម៉ា ជួប ឌូតើតេ រយៈពេលខ្លីក្រោយពេលរងការប្រមាថ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ភើហ្វិចតូ យាសេ ថ្លែងថា ការជួបនោះធ្វើឡើងនៅក្នុងបន្ទប់មួយក្នុងរយៈពេលខ្លី ហើយលោកផ្ទាល់ក៏មិនអនុញ្ញាតឲ្យនៅស្តាប់ការជជែកគ្នារវាងមេដឹកនាំទាំងពីរដែរ។ លោកថា លោកមានការសប្បាយចិត្តដែលឃើញមេដឹកនាំរបស់លោកជួបជាមួយលោក អូបាម៉ា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា ការជួបគ្នារយៈពេលខ្លី ហើយមិនបាននិយាយអ្វីសំខាន់ទេ។កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានលុបចោលគម្រោងជួបជាមួយលោក ឌូតើតេ ជាទ្វេភាគីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនបានហៅលោក អូបាម៉ាថា ជាកូនស្រីមិនល្អ “ស្រីសំផឹង“៕

ប្រភព ៖ vodhotnews

  • អូបាម៉ា ជួប ឌូតើតេ រយៈពេលខ្លីក្រោយពេលរងការប្រមាថ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: