ជប៉ុនឲ្យនាវាល្បាតល្បឿនលឿន២គ្រឿងទៅវៀតណាម

រដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃទី៧ ខែកញ្ញាថា ខ្លួននឹងប្រគល់ជូននាវាល្បាត២គ្រឿងឲ្យទៅប្រទេសវៀតណាម ដើម្បីជំរុញដល់ប្រសិទ្ធភាពកងកម្លាំងទាហានជើងទឹកក្នុងការអនុវត្តច្បាប់ របស់ប្រទេសដែលមានជម្លោះទឹកដីជាមួយចិន ។កាលពីថ្ងៃពុធ ជប៉ុនបានយល់ព្រមប្រគល់នាវាល្បាតធុនធំ២គ្រឿងឲ្យទៅវៀតណាម និងបានឲ្យខ្ចីយន្តហោះល្បាត៥គ្រឿងទៅឲ្យហ្វីលីពីន ដែលជាប្រទេសមានជម្លោះនៅសមុទ្រចិនខាងត្បូង ។

ជប៉ុនឲ្យនាវាល្បាតល្បឿនលឿន២គ្រឿងទៅវៀតណាម

ជប៉ុនខ្លួនឯង ក៏កំពុងមានជម្លោះជាមួយចិនបញ្ហាដែនកោះតូចៗ គ្មានមនុស្សរស់នៅ ស្ថិតនៅសមុទ្រចិនភាគខាងកើតផងដែរ ។នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានជួបជាមួយសមភាគីវៀតណាម ង្វៀង ស្វឹងផុក នៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវ អំឡុងពេលមេដឹកនាំទាំងនេះទៅចូលរួមប្រជុំពាក់ព័ន្ធជាមួយអាស៊ាន ។ជប៉ុនបានឲ្យនាវាល្បាតវៀតណាមចំនួន៦គ្រឿងរួចមកហើយ ។ មន្ត្រីក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ពេលវេលាប្រគល់នាវាថ្មីឲ្យវៀតណាមមិនទាន់បានកំណត់នៅឡើយទេ ៕

ប្រភព ៖ nokorwatnews