Apple ​ដាស់តឿន​ថា​ iPhone 7 ពណ៌​ខ្មៅ​រលោង​ងាយ​នឹង​ឆ្កូត​ណាស់​

វត្តមាន​ iPhone 7 ដែល​មាន​ពណ៌​ខ្មៅ​រលើប​រលោង​ (Jet Black) បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផលិតផល​ Apple ជា​ច្រើន​ ខ្មួញ​ខ្មាញ់​ចង់​បាន​មក​ប្រើ​ប្រាស់​ភ្លាមៗ។ ប៉ុន្តែ​​ពណ៌​ខ្មៅ​រលោង​នេះ​មាន​ចំណុច​ខ្សោយ​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​គួរ​ដឹង។

 

Apple ​ដាស់តឿន​ថា​ iPhone 7 ពណ៌​ខ្មៅ​រលោង​ងាយ​នឹង​ឆ្កូត​ណាស់​

 

បើ​តាម​ការ​ក្រើន​រំលឹក​ពី​វិបសាយ​របស់​​ Apple ឲ្យ​ដឹង​ថា​ iPhone 7 ពណ៌​ខ្មៅ​រលោង​​ងាយ​នឹង​ឆ្កូត​ណាស់​ជា​ពិសេស​ផ្នែក​ខាង​ក្រោយ នេះ​ក៏​ដោយ​សារ​ការ​រចនា​ពណ៌​នេះ​ឡើង​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ពណ៌​ដទៃ។ Apple បាន​ណែនាំ​ថា​ឲ្យ​ប្រើ​ប្រាស់​ស្រោម​ការពារ​ទូរសព្ទ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ស្នាម​ឆ្កូត​លើ iPhone ដ៏​រលើប​រលោង​នេះ។

 

 

ដោយ​ឡែក​ចំពោះ​ iPhone ពណ៌​ខ្មៅ​ធម្មតា​វិញ​ Apple មិន​បាន​ដាស់តឿន​ពី​បញ្ហា​អ្វី​ឡើយ។ iPhone 7 និង​ 7 Plus ទើប​បាន​បង្ហាញ​វត្តមាន​កាល​ពី​យប់​មិញ​ដោយ​មាន​​ជម្រើស​ពណ៌​ដល់​ទៅ​ ៥ រួម​មាន​ ពណ៌​ខ្មៅ​រលោង និង​ ពណ៌​ខ្មៅ​ ដែល​ជា​ជម្រើស​ពណ៌​ថ្មី៕​​​​​​
​​

 

ចុច​អាន៖ iPhone​ ​7​ ​ចេញ​លក់​ថ្ងៃ​ ​១៦​ ​កញ្ញា​ ​ជា​មួយ​តម្លៃ​ជាង​ ​៦០០​ ​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing​​​​​​​