បែកទ្រូង​ហើយ! ចៅអធិការវត្ត​សេពគ្រឿងញៀន និងសេពមេថុនជាមួយស្រីក្នុង​កុដិ

ខេត្តកំពង់ស្ពឺ ៖ ចៅអធិការ​វត្ត​​មួយ​អង្គ ​និង​ភិក្ខុសង្ឃ​៤​អង្គ​ទៀត​ ត្រូវ​​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ និង​​ចាប់ផ្សឹក​ទាំង​យប់​​តែ​ម្តង​ក្រោយពី​ពពាក់ពពូន​គ្នា​​​ក្នុងកុដិ​សេព​គ្រឿងញៀន​ ។ ក្រោយពេល​ផ្សឹករួច ​សមត្ថកិច្ច​​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​ចាត់ការ​តាម​ច្បាប់ ​។

ការ​ឃាត់ខ្លួន​និងផ្សឹក​នេះ ​ធ្វើ​ឡើង​នៅយប់​ថ្ងៃ​ទី០​៧ ​កញ្ញា​ ២០១៦ ​នៅ​វត្ត «​ព្រះដំបូក​បុណ្យ» ​ស្ថិត​ក្នុង​ឃុំ​ដំបូក​រូង ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំ​ពង​ស្ពឺ​ ។

ជនសង្ស័យ ១-​​ឈ្មោះ​ឱម​ ភក្តី​ ​អាយុ​៣៧​ឆ្នាំ​ បួសបាន​​១៤​ឆ្នាំ ​និង​ជា​ចៅអធិការ​វត្ត​ ​​២-​ឈ្មោះ​អៀង​ លី​ហេង ​អាយុ​៣៨​ឆ្នាំ​ បួស​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ​​រាជធានី​ភ្នំពេញ​ (បួស៣ឆ្នាំ)​ ​​៣-​ឈ្មោះ​សែត​ រ៉ា​ ​​អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​វត្ត​​ខាងលើ (​បួស​៧ឆ្នាំ) ​​​​៤-​ឈ្មោះ​ផា ​សុភា​ ​​អាយុ​៣២​ឆ្នាំ​ (បួស​បាន​៣​ឆ្នាំ) ​ស្នាក់​នៅ​វត្ត​ខាងលើ​ និង​​​៥-​ឈ្មោះ​ណា​រី ​អាយុ​២២​ឆ្នាំ​ (បួស​បាន​៤​ឆ្នាំ) ស្នាក់​នៅ​វត្ត​ខាងលើ​។

​អាវុធហត្ថ​ក្រុង​ច្បារមន​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី០​៨ ​កញ្ញា​ ​នេះថា​ ជនសង្ស័យ​ទាំងអស់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​ ធ្វើការ​ឃាត់ខ្លួន​ ពេល​​ពួក​គេ​ពពាក់ពពូន​គ្នា​សេព​គ្រឿន​ញៀន​នៅ​លើ​កុដិ​​ចៅអធិការ​វត្ត (មាន​ទាំងប្រុស-ស្រី​)។ ក្រោយ​ឃាត់ខ្លួន ​រួម​ទាំង​វត្ថុ​តាង​កាក​សំណល់​សេព​គ្រឿងញៀន​រួច​មក ​សមត្ថកិច្ច​​បានន​បញ្ជូន​មក​កាន់​វត្ត​ម្រុំ​ខាងជើង​ ស្ថិត​ក្នុង​ក្រុង​ច្បារមន​ ធ្វើការផ្សឹក​ទាំង​យប់​តែ​ម្តង​។ ប​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្រុម​ជនសង្ស័យ​​ឆ្លើយ​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​សេព​គ្រឿងញៀន​​មែន​។ ដោយឡែក​ក្រុម​អ​ន្ទិ​ត​៤​នាក់​បាន​ឆ្លើយ​សារភាព​ថា​ កន្លង​មក​ គឺ​ឈ្មោះ​ឱម ​ភក្តី​ តែងតែ​បបួល​ពួក​គេ​សេព​គ្រឿងញៀន​ ហើយ​ថែម​ទាំង​មាន​អ្នក​យក​ស្រី​មក​អោយ​​ដល់​កុដិ​ទៀត​ផង​ ។