ជម្លោះគ្រួសារ រហូតដល់ប្រហារខ្លួនឯង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​នៅ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ង​ទី​០៨ កញ្ញា ២០១ មាន​ករណី​ប្រទះ​ឃើញ​មន្ត្រី​រដ្ឋ​ករ​ទឹក​ចូល​និវត្តន៍​ម្នាក់​ចាក់ក​សម្លាប់​ខ្លួន​ស្ថិត​ក្នុង​បន្ទប់ដេក​ខ្លួនឯង ដោយសារ​បញ្ហា​រឿង​ក្នុង​គ្រួសារ ។

ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ដែល​ជន​រង​គ្រោះ​មានឈ្មោះ​សន ដ​ន ភេទ​ប្រុស​អាយុ​ជាង​៥០​ឆ្នាំ ជា​មន្ត្រី​រដ្ឋាករទឹក​ចូល​និវត្ត តែ​នៅ​បម្រើ​ការងារ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​មូលហេតុ​ឱ្យ​ច្បាស់ ។