FFC បើក​វគ្គ​បណ្ដុះ​បណ្ដាល​មន្ដ្រី​អាជ្ញា​កណ្ដាល ៣០​នាក់ នៅ​​ខេត្ត​​កំពង់​ស្ពឺ

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅចន្លោះថ្ងៃទី៥-៩ ខែកញ្ញានេះ បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីអាជ្ញា​កណ្តាល​កម្រិត​មូល​ដ្ឋាន​ចំនួន ៣០​នាក់ នៅ​មន្ទីរ​អប់​រំ​កាយ និង​កីឡា ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ទុយ វិច្ឆិកា មន្ដ្រីអាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

14192085_1774509639455220_4331000624162443172_n

សម្រាប់សិក្ខាកាម ៣០នាក់ ដែលចូលរួមជាមួយវគ្គបណ្ដុះបណ្ដាលនេះ គឺមកពី៤ខេត្ត ក្នុងនោះខេត្តកណ្តាល ៤រូប, ខេត្តកំពង់ឆ្នាំង ៣រូប, ខេត្តតាកែវ ៣រូប និងខេត្តកំពង់ស្ពឺ ១៥រូប
ក្រៅពីនោះមានបន្ថែមសមាសភាព ៥រូបទៀតមកពីខេត្តកំពង់ស្ពឺ ដែលចូលរួមដោយស្ម័គ្រចិត្តគ្មានប្រាក់ឧបត្ថម្ភទៀតផង។

14233177_1774509642788553_7890294086950633250_n

វគ្គនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសអាជ្ញាកណ្តាលវ័យក្មេង សម្រាប់ចូលរួមព្រឹត្តិការណ៍ AFC Boy-Girl Champion ដែល​រៀប​ចំ​ដោយ FIFA នា​ពេល​ខាង​មុខ និងដើម្បីបង្កើនសមត្ថភាពអាជ្ញាកណ្តាល និងមន្ត្រីជំនាញត្រៀមការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្តកំពង់ស្ពឺនាពេលខាងមុខផងដែរ។

14237525_1774509646121886_1134907719965817567_n

ចំពោះខ្លឹមសារសំខាន់ ដែលត្រូវផ្ដល់ជូនដល់សិក្ខាកាមនោះមានដូចជា ការនិយាយពីបាល់អ័រហ្សឺ (offside) កំហុសកីឡាករ តួនាទីអាជ្ញាកណ្តាល កាយ​វិ​ការ និង​ជំហរ​អាជ្ញា​កណ្តាល ការវិភាគកំហុស ការប្រើប្រាស់ទង់សញ្ញាជាដើម ហើយក៏មានការហ្វឹកហាត់ផ្ទាល់នៅទីលានទៀតផង។ គ្រូឧទ្ទេសមានលោក ដួង វិចិត្រ ខណៈលោក គួង លី ជាគ្រូជំនួយ និងលោក ម៉ម កុសល ជាអ្នកសម្របសម្រួល៕

ប្រភពពី khmertalking

The post FFC បើក​វគ្គ​បណ្ដុះ​បណ្ដាល​មន្ដ្រី​អាជ្ញា​កណ្ដាល ៣០​នាក់ នៅ​​ខេត្ត​​កំពង់​ស្ពឺ appeared first on CamboSport.