ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

បើ​ទោះ​ជា​បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ក៏​ដោយ តែ​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​​នាង​ព្រោះ​កំពុង​មាន​ផ្ទៃ​ពោះ​តែ​នៅ​តែ​ពាក់​ស្បែក​ជើង​កែង​ចោត។

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

កាល​ពី​យប់​ថ្ងៃ​ទី​៧​ខែ​កញ្ញា​មុន​នេះ តារា​សម្ដែង​ជួរ​មុខ​ចិន Ruby Lin បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ម៉ាក​សំលៀក​បំពាក់​ល្បី​ឈ្មោះ​​មួយ​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ ជ្រើស​យក​រ៉ូប​ពណ៌​បៃតង និង​អាវ​ក្រៅ​ពណ៌​ខ្មៅ​​មក​ស្លៀក តួ​រឿង “ព្រះនាង​យេយេ” បាន​បង្ហាញ​សម្រស់​យ៉ាង​ស្រស់​ស្អាត​របស់​ខ្លួន​បើ​ទោះ​ស្ថិត​នៅ​ក្នុង​វ័យ​៤០​ឆ្នាំ​ហើយ​ក៏​ដោយ។

 

យ៉ាងណាក៏ដោយ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​កើត​ឆ្នាំ​១៩៧៦​ព្រួយ​បារម្ភ​នោះ​គឺ បើ​ទោះ​ជា​កំពុង​ពពោះ​នៅ​ខែ​ទី​៤​ជិត​ចូល​ខែ​ទី​៥​ហើយ​ក៏​ដោយ តែ​នាង​នៅ​តែ​ពាក់​ស្បែក​ជើង​កែង​ចោត​យ៉ាង​ខ្ពស់​ដដែល។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ព្រះនាង​ចៀវៃ​ក៏​បដិសេធ​ឆ្លើយ​តប​នឹង​សំណួរ​ពាក់​ព័ន្ធ​នឹង​ភេទ​របស់​កូន​ក្នុង​ផ្ទៃ​ក៏​ដូច​ជា​រឿង​ឯក​ជន​របស់​ខ្លួន​ផង​ដែរ៕

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ប្រឹង​ត​កែង​ចោត​ក្នុង​កម្មវិធី

 

ចុចអាន៖កំពុង​ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ថត​រឿង​កណ្ដាល​ភ្លៀង​ដូច​ចាក់​ទឹក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao