បោកយកទៅរំលោភ ហើយថតរូបអាក្រាតទៀត ទុកគំរាមទារប្រាក់

6 Videos


ពិតជាក្លាហានមែន ចាប់រំលោភនាងហើយបង្ហោះរូបអាក្រាតកាយរបស់នាង និង គំរាមទារលុយនាងទៀត ! ពិតជាអស្ចារ្យមែន ! ប៉ុន្តែឥឡូវនេះនាងបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីវ័យក្មេងម្នាក់ប្តឹងជនសង្ស័យជាម្ចាស់ គណនីហ្វេកឈ្មោះ ដា រិទ្ធ បែកស្លុយ ដែលបានបង្ហោះរូបភាពអាក្រាតរបស់នាងនៅលើ ហ្វេសប៊ុកដើម្បីគំរាមយកប្រាក់ ២០ ម៉ឺនរៀល មកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុរសម្នាក់នោះហើយ ។

បោកយកទៅរំលោភ ហើយថតរូបអាក្រាតទៀត ទុកគំរាមទារប្រាក់

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នារីវ័យក្មេងម្នាក់ឈ្មោះ ម.រ.ដ អាយុ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំភូមិព្រៃកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជានារីម៉ាស្សា បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំ ពេញ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ដោយបានបង្ហាញភស្តុតាងរូបអាក្រាតជាច្រើន សន្លឹកដែលជនសង្ស័យជាម្ចាស់គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ បានយកទៅបង្ហោះនៅក្នុងហ្វេសប៊ុករបស់ខ្លួនដើម្បីគំរាមយកប្រាក់ពីនាងចំនួន ២០ ម៉ឺនរៀល ។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កន្លងមករូបនាង និង បុរសកំហូចខាងលើ ដែលជាម្ចាស់គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ ធ្លាប់បានបបួលនាងទៅកាន់បន្ទប់ជួលរបស់គេនៅម្តុំវត្តសាមគ្គីរង្សី ដោយបញ្ឆោតថាទៅជប់លៀង ។ នៅពេលដែលរូបនាងទៅដល់បន្ទប់ជួលនោះគឺពុំឃើញមានមនុស្សណាម្នាក់ចូលរួមក្នុងពិធីជប់លៀងនោះឡើយ ក្រៅពីជួបបុរសកំហូចម្នាក់នេះ ។ ឃើញឱកាសស្ងាត់ល្អ គេបានចាប់ទាញដៃនាងផ្តួលទៅលើគ្រែពូក ធ្វើឲ្យរូបនាងភិតភ័យក៏ប្រតាយប្រតប់ជាមួយបុរសកំហូចនោះរហូតដល់នាងសន្លប់លែងដឹងខ្លួន ។ ពេលនាងដួលសន្លប់ដោយសារការប្រតាយប្រតប់ជាមួយជនរងគ្រោះមិនឈ្នះនោះ នៅពេលដឹងខ្លួនឡើងវិញស្រាប់តែឃើញរូបនាងមានកាយអាក្រាត ហើយមិនដឹងថាជនកំហូចរូបនេះបានធ្វើសកម្មភាពអ្វីខ្លះមកលើរូបនាងនោះទេ ព្រោះនាងសន្លប់ទៅហើយ ។

បោកយកទៅរំលោភ ហើយថតរូបអាក្រាតទៀត ទុកគំរាមទារប្រាក់

រហូតមកដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ស្រាប់តែបុរសកំហូចបានទូរស័ព្ទទៅកាន់ រូបនាងទាមទារយកលុយ ២០ ម៉ឺនរៀលជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់នាង ទើបគ្រានោះនាងដឹងថា នៅពេលដែលនាងសន្លប់នៅលើគ្ ជនកំហូចរូបនេះបានយកទូរស័ព្ទថតរូបអាក្រាតរបស់នាងព្រមទាំងគំរាមឲ្យនាងផ្តល់ប្រាក់ចំនួន២០ម៉ឺនរៀលជាថ្នូរនឹងមិនបង្ហោះរូបភាពតាមហ្វេសប៊ុក ។

បន្ទាប់ពីទទួលភាព អាម៉ាសយ៉ាងដូច្នេះទើបរូបនាង និងស្វាមី ឈ្មោះ លី រ៉ូហ្សា អាយុ ២០ ឆ្នាំ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ប៉ុន្តែដោយ សមត្ថកិច្ចនៅទីនោះជាប់រវល់ខ្លាំងពេក ទើបនាងដឹកដៃស្វាមីទៅដាក់ពាក្យបណ្តឹង នៅបញ្ជា ការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ ។

ពេលនេះកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានចាត់ឲ្យកម្លាំង ជំនាញស្រាវជ្រាវតាម រយៈម្ចាស់គណនី ឈ្មោះ ដា រិទ្ធ បែកស្លុយ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

សុថាត់