តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!

6 Videos


ក្រោយពីបាត់មុខពីសិល្បៈមួយរយៈមក ថ្មីៗនេះគេបានឃើញស្រីស្អាត អេន យ៉ាដាវ បានបង្ហោះរូប ចេញខែទារកប្រុសម្នាក់ ដែលមានមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់ ។ មានការនិយាយថា ក្មេងប្រុសម្នាក់ នេះ ជាកូនប្រុសរបស់ អេន យ៉ាដាវ ដែលនាងទើបសម្រាលបានប្រមាណជាមួយខែ ។

តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!

តារាសម្តែងរូបស្រស់ អេន យ៉ាដាវ បានសារភាពថា ក្មេងប្រុសម្នាក់នេះគឺ ជាកូនប្រុសរបស់នាង ដែល នាងទើបនឹងធ្វើពិធីចេញខែ កាលពីថ្ងៃទី ០៦ ខែកញ្ញានេះ ដោយនាង បានដាក់ឈ្មោះថា ឈ័រ តាំងរិទ្ធ ។ អ្វីដែលកត់សំគាល់នោះ អេន យ៉ាដាវ បានសារភាពថា ទោះបីជាមានកូនក៏ពិតមែន តែនាងមិនទាន់រៀបការនៅឡើយទេ ។ តែទោះជាយ៉ាងណា នាងក៏បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយដែរ ។

តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!

តារារូបនេះបានអោយដឹងថា ដំបូងឡើយ នាងក៏ មិន ចង់ប្រាប់គេថា មានកូនដែរ ខ្លាចគេនិយាយរិៈគន់។តែក្រោយមក នាងក៏សម្រេចចិត្តថា ត្រូវតែទទួលស្គាល់ការពិត។ប៉ុន្តែក្រោយពីបង្ហោះរូបតាមហ្វេសប៊ុកមក នាងហាក់ទទួលបានការសាទរនិងពាក្យ ជូនពរពីសំណាក់ មិត្តភក្តិមិន មាននរណានិយាយអាក្រក់អ្វីឡើយ ។

តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!

ក្រោយកូនរឹងដៃ រឹងជើង អេន យ៉ាដាវ មានគម្រោងរៀបការទៅតាមប្រពៃណីខ្មែរ។អេន យ៉ាដាវ មិនទាន់ច្បាស់ថា ត្រូវបន្តអាជីពសិល្បៈទៀតឬយ៉ាងណានោះទេ ដោយសារស្វាមីរបស់នាង ក៏ជាមនុស្សដែល ប្រច័ណ្ឌគ្រាន់បើដែរ ៕ ចេនី

តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!តារាសម្តែង អេន យ៉ាងដាវ ទើបសម្រាលកូនប្រុស តែមិនទាន់ចូលរោងការ!