​ក្លឹប​ប៉ូលិស​​ប្រកាស​​រក​យុវជន​ជាង​១០​នាក់​ចូល​ហ្វឹកហាត់​​ត្រៀម​លេង​ National Games

​ក្លឹប​បាល់ទាត់​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ (ប៉ូលិស​) ប្រកាស​​​ជ្រើស​រើស​យក​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​ឲ្យ​ចូល​ហ្វឹកហាត់​ជា​មួយ​ក្លឹប​របស់​ខ្លួន​​ចន្លោះ​ពី១០ ទៅ​១៥​នាក់​ ដើម្បី​ត្រៀម​ចូល​រួម​លេង​ National Games ​ចាប់​ពី​ថ្ងៃ​ទី២៥ ខែតុលា ដល់​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

 

​ក្លឹប​ប៉ូលិស​​ប្រកាស​​រក​យុវជន​ជាង​១០​នាក់​ចូល​ហ្វឹកហាត់​​ត្រៀម​លេង​ National Games

 

​លោក សារ៉េត ស៊ីដន គ្រូ​ជំនួយ​​ក្លឹប​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្លឹប​របស់​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​លេង​ក្នុង​ព្រឹត្តិការណ៍​ National Games  ប៉ុន្តែ​នៅ​ពេល​នេះ​កីឡាករ​ក្នុង​ក្រុម​​ដែល​មាន​អាយុ​ក្រោម២១​ឆ្នាំ​មាន​មិន​គ្រប់​គ្រាន់ឡើយ​ ទើបក្លឹប​​សម្រេច​ជ្រើស​រើស​បន្ថែម​ចន្លោះ​​ចំនួន​ខាង​លើ។

 

​គ្រូ​ជំនួយ​រូប​នេះ​បន្ថែម​ថា ក្លឹប​​កំណត់​​ចន្លោះ​អាយុ​ពី​១៨​ ទៅ​២១ ឆ្នាំ​ទើប​អាច​មាន​សិទ្ធិ​ចូល​រួម​ធ្វើតេស្ត​បាន។ យុវជន​ដែល​ចង់​ចូល​រួម​​ត្រូវ​មាន​ទេពកោសល្យ​គ្រប់​គ្រាន់​​ផ្នែក​បាល់ទាត់ ​​និង​មាន​កាយសម្បទា​​គ្រប់​គ្រាន់​កម្ពស់​ល្អ និង​មាន​ភាព​រហ័សរហួន។

 

​ពេល​វេលា​កំណត់​ឈប់​ធ្វើតេស្ត​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​តារាង​បាល់ទាត់ KB ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​