ព្រលឹង​ខ្មោច​ ពិត​ជា​មាន​ក្នុង​ពិភព​បាល់ទាត់​មែន?

ក្នុង​ពិភព​បាល់ទាត់​កន្លង​មក​ ​ធ្លាប់​មាន​ស្រមោល​មួយ​ចំនួន​បង្ហាញ​រូប​ភាព​ឡើង​​អំឡុង​ពេល​ប្រកួត ឬ​នៅ​ក្នុង​កីឡដ្ឋាន​​ ដែល​ត្រូវ​កាមេរ៉ា​​ចាប់​រូប​ភាព​បាន និង​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​​ព្រលឹង​ខ្មោច។

 

ព្រលឹង​ខ្មោច​ ពិត​ជា​មាន​ក្នុង​ពិភព​បាល់ទាត់​មែន?

រូប James អបអរ គេសង្ស័យថាជាប់ខ្មោច

 

ជាក់​ស្ដែង ដូច​ជា​ការ​ប្រកួត UEFA Champions League​ ​មួយ​ ដែល​ខ្សែ​បម្រើ​កូឡុំប៊ី​ James Rodriguez ​​​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ក្រុម​ FC Porto ឈ្នះ​ក្រុម​បារាំង​ PSG កាល​ឆ្នាំ​២០១២ ពេល​នោះ​​ត្រូវ​អ្នកថតរូប​​របស់​ AP ​ថត​ជាប់​​បុរស​ម្នាក់​ដូច​ជា​មនុស្ស​មក​ពី​សម័យ​កាល​ផ្សេង ឬ​មនុស្ស​ភព​ផ្សេង​​ ឈរ​អបអរ​ជាមួយ​អ្នកគាំទ្រ។ រីឯ​អ្នក​ជំនាញ​​មិន​អាច​សន្និដ្ឋាន​បាន​ទេ ថា​ជា​រូប​អ្វី ខណៈ​ដែល​មតិ​ជា​ច្រើន​ជឿ​ថា​ វា​ជា​ព្រលឹង​ខ្មោច។

 

យ៉ាងណាមិញ ក៏​មាន​រឿង​រ៉ាវ​ចម្លែកៗ​​ច្រើន​ទៀត កើត​ឡើង​​ដែល​គេ​សង្ស័យ​ថា​ជា​ខ្មោច​ផង​ដែរ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា វា​ពិត​ជា​ខ្មោច​មែន​ឬ​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ AS