ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកភ្នំស្រួច បានចាប់ខ្លួនចៅអធិការវត្ត និងសង្ឃ៤អង្គ ទៀតដែលសង្ស័យថាបាននាំស្រីក្មេងៗ មកជក់ថ្នាំញៀនដល់ក្នុងវត្ត ។ ករណីចាប់ ចៅអធិការវត្ត និងសង្ឃ៤អង្គខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ រួចបានបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្តក្រោយពីមេគណនិងអនុគណខេត្តបានសម្រេចផ្សឹកចៅអធិការ និងសង្ឃ៤អង្គនេះទាំងយប់ ។

ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ

បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ចៅអធិការដែលត្រូវបាន ចាប់ផ្សឹកមានឈ្មោះ ឱម ភក្តី អាយុ៣៧ ឆ្នាំ ជាចៅអធិការគង់នៅវត្តព្រះដំបូកបុណ្យ ស្ថិតក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។ រីឯសង្ឃ៤អង្គទៀតដែលបាន ផ្សឹកដែរនោះទី១-ឈ្មោះ អៀង លីហេង អាយុ៣៨ឆ្នាំ ទី២-ឈ្មោះ សែត រ៉ា អាយុ ២៨ឆ្នាំ ទី៣-ឈ្មោះ ថា សុធា អាយុ៣២ ឆ្នាំ និងទី៤-ឈ្មោះ ណារី អាយុ២២ឆ្នាំ ។

មន្ត្រីដដែលបានឲ្យដឹងដែរថា មុនការ ឃាត់ខ្លួនចៅអធិការ និងសង្ឃទាំង៤អង្គ នេះសមត្ថកិច្ចបានស៊ើបអង្កេតយូរមក ហើយៗនៅពេលសមត្ថកិច្ចសម្រុកចូលទៅ ឃាត់ខ្លួន នារីក្មេងៗដែលគេសង្ស័យអង្គុយ ជក់ថ្នាំញៀនជាមួយនឹងសង្ឃទាំងនេះដែរ នោះបាននាំគ្នារត់គេចខ្លួន ។ នៅកន្លែង ឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញសម្ភារ ជក់ថ្នាំញៀនមួយចំនួនផងដែរ ។

បើតាមមន្ត្រីដដែលឲ្យដឹងទៀតថា សង្ឃ៤អង្គដែលត្រូវបានចាប់ផ្សឹកខាងលើ នេះបានឆ្លើយថា ពួកគេជក់ថ្នាំញៀននេះគឺ ដោយសារចៅអធិការវត្ត ឱម ភក្តី ជាអ្នក នាំជក់។

យោងតាមចម្លើយ និងវត្ថុតាង ព្រមទាំង ការសុើបអង្កេតរបស់សមត្ថកិច្ចនគរបាល ស្រុកភ្នំស្រួចយូរមកហើយនោះមេគណ និងអនុគណខេត្តកំពង់ស្ពឺបានសម្រេចផ្សឹក ចៅអធិការ និងសង្ឃឹ៤អង្គនេះប្រគល់ឲ្យ សមត្ថកិច្ចដំណើរការនីតិវិធី និងចាត់ការ តាមផ្លូវច្បាប់ ។

ក្រោយពីការផ្សឹក និងធ្វើកំណត់ហេតុ នគរបាលស្រុកភ្នំស្រួចបានបញ្ជូនជន សង្ស័យទាំង៥នាក់មកកាន់ការិយាល័យ នគរបាលប្រឆាំងគ្រឿងនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១៦ដើម្បីបន្តនីតិវិធី ។

តាមមន្ត្រីនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនខេត្តបានប្រាប់ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើតេស្តលើទឹក នោមជនសង្ស័យបានរកឃើញសារធាតុ ញៀនប្រាកដមែន ៕

ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ

ប្រភព ៖ nokorwatnews

 

  • ចាប់ចៅអធិការនិងសង្ឃ៤អង្គផ្សឹក ព្រោះនាំ ស្រីមកជក់ថ្នាំញៀនដល់កុដិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: