យន្តហោះ​ចម្បាំង​រុស្ស៊ី ហោះ​វិះ​បុក​យន្តហោះ​អាមេរិក ក្នុង​គម្លាត​កៀក​បំផុត​មិន​ធ្លាប់​មាន

ហេតុការណ៍ដ៏កម្រមួយ នៃការប្រឈមមុខដាក់គ្នា រវាងយន្តហោះអាមេរិក និងរុស្ស៊ី បានឈានដល់ដំណាក់កាលគ្រោះថ្នាក់បំផុត នោះគឺយន្តហោះចម្បាំងរុស្ស៊ី ហោះមកកៀកនឹងយន្តហោះអាមេរិកក្នុងចម្ងាយត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះ ជាគម្លាតកៀកបំផុតមិនធ្លាប់មាន ដោយវាអាចនឹងបង្កជាគ្រោះថ្នាក់នៃយន្តហោះបុកគ្នាលើអាកាសបានយ៉ាងស្រួល ។
យន្តហោះ​ចម្បាំង​រុស្ស៊ី ហោះ​វិះ​បុក​យន្តហោះ​អាមេរិក ក្នុង​គម្លាត​កៀក​បំផុត​មិន​ធ្លាប់​មាន

អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក Jeff Davis បានថ្លែងឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ គឺយន្តហោះចម្បាំង SU-27 រុស្ស៊ី ហោះមកប្រកៀកនឹងយន្តហោះឈ្លបការណ៍អាមេរិក P-8A Poseidon ក្នុងចម្ងាយត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះនៅសមុទ្រខ្មៅ ដោយការស្ទាក់ចាប់យន្តហោះអាមេរិកនេះ កើតឡើងចំពេលដែលកងទ័ពរុស្ស៊ី១២៥០០នាក់ កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅសមុទ្រខ្មៅនេះតែម្ដង ។

ការប្រឈមមុខដាក់គ្នានេះ បានបន្តអស់រយៈពេល១៩នាទី ដោយភាគីអាមេរិកបញ្ជាក់ថា វាគ្រាន់ជាបេសកកម្មប្រចាំថ្ងៃដែលគេធ្វើ ក្នុងដែនអាកាសអន្តរជាតិប៉ុណ្ណោះ ដោយឡែកភាគីរុស្ស៊ីវិញ គេបានថ្លែងថា យន្តហោះអាមេរិកនោះ បានហោះសំដៅទៅទឹកដីរុស្ស៊ី ហើយពេលយន្តហោះរុស្ស៊ីហោះទៅក្បែរ យន្តហោះអាមេរិកក៏ប្ដូរទិសដៅ ហើយហោះចេញទៅបាត់ភ្លាមៗ ។

យន្តហោះ​ចម្បាំង​រុស្ស៊ី ហោះ​វិះ​បុក​យន្តហោះ​អាមេរិក ក្នុង​គម្លាត​កៀក​បំផុត​មិន​ធ្លាប់​មាន

សូមបញ្ជាក់ថា ភាពតានតឹងរវាងអាមេរិក និងរុស្ស៊ី បានកើតមានបន្ទាប់ពីរុស្ស៊ី ប្រកាសដាក់បញ្ចូលតំបន់ Crimea ទៅជាឧបសម្ពន្ធរបស់ខ្លួន កាលពីឆ្នាំ២០១៤ ហើយកន្លងមកនេះ យន្តហោះ SU-27 របស់រុស្ស៊ីដដែល ក៏ធ្លាប់បានហោះបង្វិលខ្លួនលើយន្តហោះ KC-135 របស់អាមេរិក នៅសមុទ្របាល់ទិកម្ដងដែរ ៕

យន្តហោះ​ចម្បាំង​រុស្ស៊ី ហោះ​វិះ​បុក​យន្តហោះ​អាមេរិក ក្នុង​គម្លាត​កៀក​បំផុត​មិន​ធ្លាប់​មាន យន្តហោះ​ចម្បាំង​រុស្ស៊ី ហោះ​វិះ​បុក​យន្តហោះ​អាមេរិក ក្នុង​គម្លាត​កៀក​បំផុត​មិន​ធ្លាប់​មាន

ប្រភព ៖ kqube

  • យន្តហោះ​ចម្បាំង​រុស្ស៊ី ហោះ​វិះ​បុក​យន្តហោះ​អាមេរិក ក្នុង​គម្លាត​កៀក​បំផុត​មិន​ធ្លាប់​មាន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: