គ្រួសារ​បរិច្ចា​គសព​នារី​ថៃ​កម្ពស់ ២,១២ ម៉ែត្រ​ឲ្យ​មន្ទី​រពេទ្យ​ស៊ី​រីរ៉ាត​

ក្រុងបាងកក: ក្រុមគ្រួសារនារីខ្ពស់បំផុតនៅថៃ ដែលស្លាប់នៅវ័យ ២៤ ឆ្នាំកាលពីសប្ដាហ៍មុន នឹងបរិច្ចាគរាងកាយនាងទៅឲ្យមន្ទីរពេទ្យស៊ីរីរ៉ាត ដោយសង្ឃឹមផ្ដល់ជាប្រយោជន៍ដល់និស្សិតវេជ្ជសាស្ដ្រ។កញ្ញា ម៉ាលី ឌួងឌី កម្ពស់ ២,១២ ម៉ែត្រ បានស្លាប់កាលពីថ្ងៃទី ២៧ ខែសីហា ដោយជំងឺគាំងបេះដូង រួមនឹងជំងឺរ៉ាំរ៉ៃជាច្រើន។ ម៉ាលី បម្រើការនៅចម្ការកៅស៊ូ ធ្លាប់ទទួលស្គាល់ដោយកំណត់ត្រាពិភពលោកហ្គីណេសក្នុងឆ្នាំ ២០០៩ ជានារីខ្ពស់បំផុតក្នុងលោកពេលនាងអាយុ ១៧ ឆ្នាំ ដែលមានកម្ពស់ ២,០៧ ម៉ែត្រ។

គ្រួសារ​បរិច្ចា​គសព​នារី​ថៃ​កម្ពស់ ២,១២ ម៉ែត្រ​ឲ្យ​មន្ទី​រពេទ្យ​ស៊ី​រីរ៉ាត​

កាកបាទក្រហមថៃ បានដឹកសពនាងទៅឲ្យមន្ទីរពេទ្យ ខណៈគ្រួសារនាងសង្ឃឹមថា និស្សិតពេទ្យអាចសិក្សាលើរាងកាយនារីខ្ពស់ម្នាក់នេះ។ ក្នុងវប្បធម៌ថៃ សាកសពដែលត្រូវបានប្រើក្នុងការសិក្សាវេជ្ជសាស្ដ្រ ត្រូវបានគោរព និងចាត់ទុកជាវត្ថុដ៏មានតម្លៃក្នុងចំណោមនិស្សិតពេទ្យ។ទូរទស្សន៍ជាតិថៃ ផ្សាយថា មនុស្សជាង ៣ ពាន់នាក់បានចូលរួមបុណ្យសពនាងនៅស្រុកកំណើត៕

ប្រភព ៖ postkhmer

  • គ្រួសារ​បរិច្ចា​គសព​នារី​ថៃ​កម្ពស់ ២,១២ ម៉ែត្រ​ឲ្យ​មន្ទី​រពេទ្យ​ស៊ី​រីរ៉ាត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/08  Category:ជីវិតនិងសង្គម
Tags: