កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រេងកាត​អាស៊ាន​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-08-2016, 12:07 pm         216

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រេងកាត​អាស៊ាន​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​​សៀមរាប​៖ កិច្ចប្រជុំ​ស្តីពី​សហប្រតិបត្តិការ​លើ​វិស័យ​ប្រេងកាត​ក្នុង​សហគមន៍​អាស៊ាន បាន​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្តសៀមរាប​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​។

​ក្រសួង​រ៉ែ និង​ថាមពល សហការ​និង​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ប្រេងកាត​អាស៊ាន (Ascope-Asean Council On Petroleum) បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​វិស័យ​ប្រេងកាត​ក្នុង​សហគមន៍​អាស៊ាន ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ក្នុង​ទីក្រុង​សៀមរាប​។ នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​វា​នឹង​ផ្តល់​សារប្រយោជន៍​ច្រើន​ដល់​កម្ពុជា ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រេងកាត​របស់ខ្លួន​។​

​កិច្ចប្រជុំ​នេះ រៀបចំឡើង​ចំនួន​២​វគ្គ​។ ទីមួយ កិច្ចប្រជុំ​គណៈ​គ​ម្មា​ធិ​ការ​ប្រេងកាត​ជាតិ​លើក​ទី​៨២ ដោយមាន​តំណាង​គណៈកម្មាធិការ​ប្រេងកាត​ជាតិ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន នៃ​អង្គការ ASCOPE នីមួយៗ​ចូលរួម ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​២​ដង​ក្នុង​មួយឆ្នាំ​។ ទី​ពីរ គឺ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រេងកាត​ជាតិ​លើក​ទី​៤២ ដោយមាន​តំណាង​ក្រុមប្រឹក្សា​ប្រេងកាត​ប្រេងកាត​ជាតិ​របស់​ប្រទេស​សមាជិក​អាស៊ាន នៃ​អង្គការ ASCOPE ចូលរួម និង​ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​មួយឆ្នាំ​ម្តង​។​

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រេងកាត​អាស៊ាន​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-08-2016,  12:07 pm         216

​គួរ​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សា​ប្រេងកាត​អាស៊ាន មាន​សមាជិក​ទាំងអស់​១០​ប្រទេស ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ប្រេង​ជាតិ ឫ​ស្ថាប័ន​ជាតិ​ដែល​ទទួលបន្ទុក​វិស័យ​ប្រេងកាត​នីមួយៗ​។ កិច្ចប្រជុំ​នេះ មាន​គោលដៅ​ផ្លាស់ប្តូរ​យោបល់​គ្នា​ក្នុង​សកម្មភាព​ធុរៈកិច្ច​សិក្សា​ស្រាវជ្រាវ ការអភិវឌ្ឍ និង​ផលិតកម្ម​ប្រេងកាត គម្រោង​ត​ភ្ជាប់​បំពង់​បង្ហូរ​ប្រេង​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ការផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការអភិវឌ្ឍ​ឧស្ម័ន​ធម្មជាតិ ផែន​ការកសាង​រោងចក្រ​ចម្រាញ់​ប្រេងកាត ទីផ្សារ​លក់​ផលិតផល​ប្រេងកាត បច្ចេកទេស​ផ្សេងៗ​ទាក់ទង​នឹង​វិស័យ​ប្រេងកាត និង​ការការពារ​ផលប៉ះពាល់​បរិស្ថាន ដែល​អាច​កើតឡើង​ដោយ​ប្រតិបត្តិការ​ប្រេងកាត​៕