ខ្សែ​ប្រយុទ្ធ​ Marcus Rashford របស់អង់គ្លេស(មានវិដេអូ)

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford ទើប​តែ​ស៊ុត​ចូល​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ចូល​លេង​លើក​ដំបូង​ឱ្យ U21​អង់គ្លេស ក្នុង​ជ័យជម្នះ​​វគ្គ​ជម្រុះ Euro U21 ដោយ​​លទ្ធផល​៦-១​លើ U21​ន័រវេស កាល​ពី​ថ្ងៃ​អង្គារ​​ទី​៦​កញ្ញា​ឆ្នាំ​២០១៦​។ ទោះ​ជា​បែប​នេះ​ក្ដី កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ​ទំនង​នៅ​បន្ត​​កម្ដៅ​កៅអី​បម្រុង​របស់​ Man Utd ដដែល ពេល​ទទួល Man City ក្នុង​ជំនួប Derby លើក​ទី​១​នៅ Premier League រដូវ​កាល​២០១៦-១៧​នា​ថ្ងៃ​សៅរ៍​ទី​១០​កញ្ញា​។

Jose_look

Rashford ត្រលប់​មក​​ហ្វឹកហាត់​នៅ Carrington ជាមួយ​មិត្ត​រួម​ក្រុម​​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​បំពេញ​​ភារកិច្ច​ជូន​ជាតិ​។ លោក Jose Mourinho សរសើរ​សមត្ថភាព​របស់​យុវជន​ថ្នាល​រូប​នេះ​និង​គ្រោង​ផ្លាស់ប្ដូរ​ជាមួយ Zlatan Ibrahimovic ​ក្នុង​ពេល​ខាង​មុខ នៅ​ពេល​យុទ្ធនាការ Europa League និង​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត​ ចូល​មក​ដល់​។

Rashford_MoM

តែ​សម្រាប់ Premier League សប្ដាហ៍​ទី​៤​ ខ្សែ​ប្រយុទ្ធ​​កណ្ដាល​​​សញ្ជាតិ​ស៊ុយអែត ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូងរ​បស់​លោក Mourinho ដដែល ក្រោយ​រក​បាន​៤​គ្រាប់​ពី​ការ​ចូល​លេង​៤​លើក​។ មាន​ការ​លើក​ឡើង​ថា Anthony Martial ប្រហែល​​ធ្លាក់​មក​បម្រុង​ដើម្បី​ទុក​កៅអី​ឱ្យ Rashford ប៉ុន្តែ​​គេ​ជឿ​ថា​អតីត​អ្នកចាត់ការ Porto, Chelsea, Inter Milan និង Real Madrid មិន​ចង់​​​​ដាក់​ក្ដី​សង្ឃឹម​របស់​បាល់ទាត់​អង់គ្លេស​​ខាង​លើ​​ឱ្យ​លេង​​នៅ​តំបន់​ស្លាប​​​ដែល​មិន​សូវ​​ស៊ី​នឹង​ដុង​ពី​ធម្មជាតិ​​របស់​គេ​នោះ​ទេ​​​​។

Rashford_with_Zlatan
សូម​រំឭក​ថា​កំណត់ត្រា​១០០​%​របស់ Man Utd នៅ​ Premier League រក្សា​បាន​ដោយ Rashford ដែល​ប្ដូរ​ចូល​នៅ​តង់​ទី២ ហើយ​ស៊ុត​ចូល​ចុងម៉ោង​យក​ជ័យជម្នះ​១-០​យ៉ាង​តានតឹង​លើ Hull មុន​ក្រុម​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​៕

សូមទស្សនាវិដេអូ England U21 vs Norway U21 Highlights Euro U-21

ប្រភពពី keiladaily.com

The post ខ្សែ​ប្រយុទ្ធ​ Marcus Rashford របស់អង់គ្លេស(មានវិដេអូ) appeared first on CamboSport.