“I’m Sad” ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ពី L Production​

តារា​ចម្រៀង​ និង​និពន្ធ​ទំនុក​ច្រៀង​ពន្លក​ថ្មី​ គីមទ្រី​ បាន​ចេញ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​លើក​ទី​១​ក្នុង​ផលិតកម្ម L Production ដែល​ជា​ផលិតកម្ម​ផ្ដោត​លើ​ចម្រៀង​និពន្ធ​ថ្មី​មិន​ចម្លង​ពី​បរទេស។

“I’m Sad” ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ពី L Production​


គីមទ្រី​ បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្លួន​បាន​ចេញ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ក្នុង​ផលិតកម្មមួយ​នេះ​ ហើយ​បទ​នេះ​ដែរ ​គឺ​ទទួល​បាន​ការ​និពន្ធ​បទ​ភ្លេង​ពី​លោក​ ផល វឌ្ឍនៈ ​ដែល​ជា​ម្ចាស់​ស្នាដៃ​បទ “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” របស់​ នីកូ ចំណែក​ឯ​ទំនុក​ច្រៀង​វិញ​ គឺ គីមទ្រី ជា​អ្នក​និពន្ធ​ផ្ទាល់។

 

“បទ​ហ្នឹង​ គឺ​និយាយ​ពី​អារម្មណ៍​របស់​មនុស្ស​ប្រុស​ដែល​ហត់​នឿយ​ និង​មិត្ត​ស្រី​របស់​ខ្លួន​ដែល​តែង​តែ​តាម​ហួង​ហែង​គ្មាន​ពេល​ទំនេរ​រហូត​ដល់​បុរស​ម្នាក់​ហ្នឹង ​គិត​ថា​ខ្លួន​មិន​អាច​​មាន​សូម្បី​តែ​ពេល​ផ្ទាល់​ខ្លួន​ខ្លះ”៕

ទៅ​ស្ដាប់​បទ “I’m Sad” ទាំង​អស់​គ្នា៖

 

អត្ថបទ៖​ SAMEDY​