អធិការ​ស្រុក និង​មេ​ប៉ុស្តិ៍​មិន​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​

​ប្រជាពលរដ្ឋ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​រាយការណ៍​ឲ្យ​ដឹងថា​ល្បែងស៊ីសង​បញ្ជល់មាន់​មួយកន្លែង​នៅ​ចំណុច​ភូមិ​ទួល ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ត្រូវបាន​ម្ចាស់​សង្វៀន អះអាងថា បា​នស​ម្រ​សម្រួល​បង់លុយ​ទៅ​ឲ្យ​មេ​ប៉ុស្តិ៍ និង​អធិការ​ស្រុក​រួច​អស់ហើយ​ទើប​ធ្វើ​ឲ្យ​កន្លែង​លេងល្បែង​ស៊ីសង​របស់ខ្លួន​អាច​ដំណើរការបាន​រលូន​ល្អ​ដូច​សព្វថ្ងៃនេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បន​ល្បែង​របស់ខ្លួន​មិនបាន​ចំណេញ​ប្រាក់​ច្រើនពេក​ទេ ព្រោះ​ប្រាក់ចំណេញ​មួយចំណែក​ធំ​ត្រូវ​បង់​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ជា​ថ្នូរ​មិន​បង្ក្រាប និង​បង្កលក្ខណៈ​ងាយស្រួល​ផងដែរ​។​

ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​បញ្ជាក់ថា ទីតាំង​សង្វៀន​ល្បែងស៊ីសង​បញ្ជល់មាន់​ខាង​លើ​នេះ មានការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ​ចន្ទ និង​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ពួកគាត់​តែង​ឃើញ​ក្រុម​អ្នកញៀន​ល្បែង​មួយ​នេះ​បាននាំគ្នា​ជា​ក្រុមៗ​បី​មាន់​ទៅ​ជល់​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើទោះជា​អ្នកលេង​ល្បែង​បញ្ជល់មាន់​បាននាំគ្នា​ជិះ​ម៉ូតូ ជិះ​រថយន្ត​មកលេង​ល្បែង​យ៉ាង​អនាធិបតេយ្យ និង​មាន​ភាព​គគ្រឹក​គ្រេង​យ៉ាងណាក៏ដោយ ក៏​មិនដែល​ប៉ះពាល់ ឬ​រំខាន​ដល់​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដោយសារតែ​ម្ចាស់​សង្វៀន បាន​ព្រលយ​ពាក្យ​ថា​បាន​បង់លុយ​ឲ្យ​ទៅ​មេ​ប៉ុស្តិ៍ និង​ខាង​អធិការ​ស្រុក​ថ្មគោល ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀតផង​។​

​ប្រជាពលរដ្ឋ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​រិះគន់ថា បន​ល្បែង​ខាងលើ​មាន​ចំនួន​អ្នក​ចូល​មកលេង​កាន់តែ​ច្រើនឡើងៗ ហើយក៏​មានការ​ភ្នាល់​ដាក់​ប្រាក់​ក្នុង​ចំនួន​កាន់តែ​ធំៗ​ផងដែរ​ដែល​បញ្ហា​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​នៅ​ថ្ងៃក្រោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ល្បែងស៊ីសង និង​គ្រឿងញៀន​ជាដើម​សុទ្ធសឹង​ជា​ករណី​ល្មើសច្បាប់ ហើយក៏​ជា​កត្តា​ចម្បង​ជំរុញ​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​នៅក្នុង​សង្គម​កាន់តែច្រើន​ឡើៗ​ផងដែរ ដូចនេះ​អាជ្ញាធរខេត្ត​បាត់ដំបង គប្បី​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​៕

untitled-1 img_4958