Huawei P9 ឈ្នះ​ពាន​រង្វាន់​ជា European Consumer Smartphone 2016-17 ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ EISA

Huawei ប្រកាស​ថា ស្មាតហ្វូន Huawei P9 បាន​ជាប់​ពាន​រង្វាន់​ជា European Consumer Smartphone 2016-17 ឬ​ស្មាតហ្វូន​ដ៏​ពេញ​និយម​សម្រាប់​អតិថិជន​អឺរ៉ុប​ឆ្នាំ ២០១៦-២០១៧ ដែល​ផ្ដល់​ជូន​ដោយ​សមាគម​សំឡេង និង​រូបភាព​អឺរ៉ុប (European Image and Sound Association) ហៅ​កាត់​ថា EISA។ ដោយ​បន្ត​ប្ដេជ្ញា​នាំ​មក​នូវ​ការ​រចនា និង​គុណភាព​ខ្ពស់​បំផុត​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ខ្ពស់ ទើប Huawei ត្រូវ​បាន​ទទួល​ស្គាល់​៤​ឆ្នាំ​ជាប់ៗ​គ្នា ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី៤ ផង​ដែរ។

 

Huawei P9 ឈ្នះ​ពាន​រង្វាន់​ជា European Consumer Smartphone 2016-17 ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ EISA

 

Huawei P9 ជា​កំពូល​ស្មាតហ្វូន​ដំបូង​គេ​ដែល​ផលិត​ឡើង​ក្រោម​កិច្ច​សហការ​ជាមួយ Leica Camera AG ដែល​ជា​ម៉ាក​សញ្ញា​ឈាន​មុខ​របស់​ពិភព​លោក។ កាមេរ៉ា​ភ្លោះ​របស់ P9 ធ្វើ​ឲ្យ​បទ​ពិសោធន៍​នៃ​ការ​ថត​រូប​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​ទៀត ដែល​អ្នក​ប្រើប្រាស់​អាច​ចាប់​បាន​ទាំង​រូប​ភាព​ពណ៌​ធម្មជាតិ​ និង​រូប​ភាព​ស​ខ្មៅ​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក និង​ពិតៗ​ដោយ​គ្មាន​គូ​ប្រជែង។

 

ពេល​ផ្ដល់​ពាន​រង្វាន់​ជា European Consumer Smartphone 2016-17 ដល់ Huawei P9 គណៈ​វិនិច្ឆ័យ​ EISA បាន​ប្រកាស​ថា៖ “ពេល​ខ្លះ តម្លៃ​នៃ​ការ​ទទួល​បាន​វត្ថុ​ដ៏​មាន​សារៈសំខាន់​មួយ គឺ​មិន​អាច​នឹង​ពិពណ៌នា​បាន​ឡើយ ហើយ​តាម​ពិត វា​គឺ​ជា​ភាព​ឥតខ្ចោះ​ដែល​មាន​មក​ជាមួយ Huawei P9។ ដោយ​បំពាក់​អេក្រង់ IPS-NEO LCD ទំហំ ៥,២ អ៊ីញ ប្រភេទ Full HD resolution មាន octa-core HiSilicon Kirin 955 SoC និង Android OS 6.0 ភ្ជាប់​ដោយ Emotion UI 4.1 ធ្វើ​ឲ្យ P9 ជា​ជម្រើស​ដ៏​ទាក់​ទាញ​នៃ​ផលិត​ផល​សម្រេច​ដែល​ទទួល​បាន​ពី​ការ​រួម​ផ្សំ​ពី​វត្ថុ​ធាតុ​ផ្សេងៗ​ជា​ច្រើន។ មិន​តែ​ប៉ុណ្ណោះ Huawei ក៏​បាន​សាង​ប្រវត្តិសាស្ត្រ​ជា​អ្នក​ផលិត​ទូរសព្ទ​ដៃ​ដំបូង​គេ​ដែល​មាន​បំពាក់​កាមេរ៉ា​របស់​ឡៃកា (Leica)។ ថ្ម​ទូរសព្ទ​កម្លាំង 3000 mAh ដែល​ល្មម​គ្រប់គ្រាន់​សម្រាប់​ចាប់​យក​គ្រប់​ពេល​វេលា​ល្អៗ​ រូបរាង​ស្អាត​ខ្ញង់​ ដែល​មាន​គែម​ស្មើ​សាច់​រលោង​ព័ទ្ធ​ជុំវិញ​តួ​មួយ​សំណុំ (unibody) រួម​ជាមួយ​កញ្ចក់ 2.5D ធ្វើ​ឲ្យ P9 មាន​ទាំង​សោភ័ណភាព​ និង​សមត្ថភាព”។

 

Huawei P9 ឈ្នះ​ពាន​រង្វាន់​ជា European Consumer Smartphone 2016-17 ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ EISA

 

លោក Glory Zhang ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ថ្លែង​ថា៖ “យើង​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ​ពី EISA ជា​លើក​ទី​៤ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា។ ពាន​រង្វាន់​នេះ គឺ​ជា​សក្ខីភាព​ចំពោះ​ការ​ប្ដេជ្ញា​របស់ Huawei ក្នុង​ការ​បង្កើត​នវានុវត្តន៍​ទូរសព្ទ​ដៃ​ដែល​នាំ​មក​បទ​ពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើ​ប្រាស់។ រូបរាង​រចនា​ដ៏​ស្រស់​ស្អាត​របស់ P9 ត្រូវ​បាន​សាទរ​ដោយ​គណៈ​វិនិច្ឆ័យ EISA គឺ​ជា​លទ្ធផល​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​អ្នក​ជំនាញ​រចនា​ល្បីៗ​របស់​ពិភព​លោក និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​មិន​ខ្លាច​ការ​នឿយ​ហត់​របស់​ពួកគេ ទើប​សម្រេច​បាន​រូបរាង​ដ៏​ស្អាត​ទាក់​ទាញ​បំផុត​មួយ​នេះ”។

 

កា​បញ្ចេញ​លក់​ទូទាំង​ពិភព​លោក​នៃ P9 និង P9 Plus កើន​ឡើង​លើស​ពី ៤,៥ លាន​គ្រឿង គិត​ត្រឹម​ខែ​កក្កដា ជាមួយ​កំណត់​ត្រា​លក់​ចេញ​ដ៏​ខ្ពស់​ទូទាំង​ប្រទេស​នៃ​តំបន់​អឺរ៉ុប មាន បារាំង ហ្វាំងឡង់ និង​ចក្រភព​ អង់គ្លេស ជាដើម។ Huawei P9 មាន​លក់​តាម​ហាង​លក់​រាយ និង​បណ្ដាញ​ផ្គត់ផ្គង់​ជា​ច្រើន​ទៀត។ ស្មាតហ្វូន​នេះ​មាន​តម្លៃ​ចាប់​ពី ៤៩៩ អឺរ៉ូ សម្រាប់​ទំហំ 3GB + 32GB ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ត្រង់​នេះ​ដើម្បីមើល​វីដេអូ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម